រូបភាព​ជុំវិញ​ពិភពលោក ២០ វិច្ឆិកា​ ២០១៨

បាតុករ​ដុត​កង់ឡាន​និង​ដាក់​ដុំ​ថ្ម​បាំង​ផ្លូវ​មួយ​នៅ​ក្នុង​បាតុកម្ម​ទូទាំង​ប្រទេស​មួយ​ ដោយចោទ​រដ្ឋាភិបាល​អំពី​អំពើពុករលួយ​​នៅ​​ក្នុង​ទីក្រុង​ Port-au-Prince ប្រទេស​ហៃទី។

បុគ្គលិក​បណ្ណាល័យ​ម្នាក់​ Jeferson Deodata da Silva ជ្រើស​សៀវ​ភៅ​មួយ​ក្បាល​ពីធ្នើរ​នៅ​ក្នុង​បណ្ណាល័យ​​ព័រទុយហ្គាល់​(Royal Portuguese Cabinet of Reading) ក្នុង​ទីក្រុង​ Rio de Janeiro​ប្រទេស​ប្រេស៊ីល​កាលពី​ថ្ងៃទី​១៩ ខែ វិច្ឆិកា​​ឆ្នាំ២០១៨។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​លោកស្រី​ទី១ Melania Trump អត់អោន​ទោស​ឲ្យ​សត្វ​មាន់​តួកគី​ឈ្មោះ«Peas» ក្នុង​ថ្ងៃ​បុណ្យ​ជាតិ Thanksgiving ក្នុង​សួន​ផ្កា Rose Garden នៅ​សេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

លោក Marcelo Pinheiro ឬ «Piloto» មេដឹកនាំ​នៃ​ក្រុម​ឧក្រិដ្ឋ​ជនប្រេស៊ីល Comando Vermelho, (ស្តាំ​ទីពីរ​) ត្រូវ​បាន​គេ​នាំតាម​ឧទ្ធម្ភាគចក្រ​ប៉ូលិស​រដ្ឋ​ Parana បន្ទាប់ពី​ចាកចេញ​ពីទីក្រុង​ Foz do Iguacu កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។

ស្រ្តី​ម្នាក់​កាន់​ឆ័ត្រ​មួយ​នៅ​ខាងមុខ​វិមាន Valle de los Caidos ឬ​ហៅ​ថា (The Valley of the Fallen) ដែល​ជាចេតិយ​ដាក់​ធាតុ​របស់់អតីត​មេដឹក​នាំ​ផ្តាច់ការ​អេស្ប៉ាញ​ Francisco Franco ទីក្រុង​ San Lorenzo de El Escorial​ ខាងក្រៅ​ទីក្រុង ​​Madrid។