រូបភាពជុំវិញពិភពលោក ២០ វិច្ឆិកា ២០១៦
អ្នកបោះឆ្នោតម្នាក់ប្រើប្រាស់ពន្លឺពីទូរស័ព្ទដៃរបស់គាត់ដើម្បីស្វែងរកឈ្មោះរបស់គាត់នៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅសង្កាត់ Petion-Ville ក្រុង Port-au-Prince ប្រទេសហៃទី។
សមាជិកនៃទាហានកិត្តិយសស៊ែប៊ី (Serbia) ត្រៀមខ្លួនសម្រាប់ពិធិស្វាគមន៍លោកនាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban នៅព្រលានយន្តហោះ Constantine the Great Airport ក្នុងក្រុង Nis ប្រទេសស៊ែប៊ី។
កសិករម្នាក់ដើរកាត់វាលស្រែនៅជាយក្រុង Jammu ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
រលកបោកបក់ទៅលើប៉មមួយនៅពេលខ្យល់បោកបក់ក្នុងល្បឿន១២០គ.មក្នុងមួយម៉ោង នៅក្នុងក្រុង Boulogne-sur-Mer ភាគខាងជើងនៃប្រទេសបារាំង។
មនុស្សម្នាសរសើរការតុបតែងដែលបង្ហាញពីទិដ្ឋភាពនៃតំបន់ Canyon d'Azur នៅមជ្ឈមណ្ឌល Caretta Illumination ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
មន្រ្តីដើរល្បាតព្រំដែនអាមេរិកឈរនៅខ្លោងទ្វារមួយនៅព្រំប្រទល់ម៉ិកស៊ិក នៅពេលដែលលោក Adrian Gonzalez-Morales និងកូនស្រីឈ្មោះ Aileen ឱបឳពុកម្តាយរបស់ពួកគេ។ នេះជាផ្នែកមួយនៃទិវាកុមារសាកល នៅឧទ្យាន Border Field State Park រដ្ឋ California កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នករបាំកំពុងច្រៀង និងវាយស្គរក្នុងពេលសម្តែងក្នុងពិធី Morioka Sansa Festival នៅតាមផ្លូវក្នុងស្រុក Toranomon ក្រុងតូក្យូ ប្រទេសជប៉ុន។
អ្នកសម្តែងឈរថតរូបនៅក្នុងបន្ទប់ទឹកកញ្ចក់សាធារណៈមួយដើម្បីប្រារព្ធទិវាបន្ទប់ទឹកពិភពលោកក្នុងក្រុង Changsha ខេត្ត Hunan ប្រទេសចិន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នកចូលរួមថតរូបខ្លួនឯង (selfie) បន្ទាប់ពីពិធីជប់លៀងនាពេលរាត្រីដេលមានបង្ហាញពណ៌ចំនួន៥ពាន់ពណ៌នៅក្នុងក្រុង Monterrey ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។