រូបភាព​ជុំវិញ​ពិភពលោក ១៩ វិច្ឆិកា ២០១៧

សមាជិក​នៃ​ក្រុម​សម្តែង​ក្បួន​ម៉ូតូ​របស់​កងទ័ព​ឥណ្ឌា​រត់​ឡើង​ម៉ូតូ នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​បំបែក​កំណត់ត្រា​ពិភពលោក​នៅ​មូលដ្ឋាន​ទ័ពអាកាស Yelahanka នៅ​ក្នុង​ក្រុង Bengaluru ប្រទេស​ឥណ្ឌា។

សមាជិក​នៃ​ព្រះវិហារ International Apostolic Ejuwel Jekenisheni រាំ ច្រៀង អធិដ្ឋាន និង​លេង​ស្គរ​ក្នុង​កម្មវិធី​ថ្ងៃ​អាទិត្យ​មួយ​ នៅ​ជាយក្រុង Harare ប្រទេស​ស៊ីមបាវ៉េ។

អ្នក​គាំទ្រ​មេដឹកនាំ​ក្រុម​ប្រឆាំង​គឺ​លោក Raila Odinga គប់​ឧស្ម័ន​ទឹក​ភ្នែក​ទៅ​លើ​ប៉ូលិស​កុបកម្ម​ ក្នុង​ពេល​ប៉ះទង្គិច​មួយ​ជាមួយ​នឹង​ប៉ូលិស នៅ​ក្នុង​តំបន់​អណាធិបតេយ្យ Kibera ក្នុង​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

កីឡាការនី Nicole Della Monica និង​កីឡាករ Matteo Guarise មក​ពី​អ៊ីតាលី​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​ស្គី​សេរី​ជា​គូ នៅ​ក្នុង​ក្រុង Grenoble ប្រទេស​បារាំង កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

បវរ​កញ្ញា​ឥណ្ឌា Manushi Chhillar ត្រូវ​បាន​គេ​បំពាក់​ម្កុដ​បវរ​កញ្ញា​ពិភពលោក​នៅ​ក្នុង​ក្រុង Sanya ខេត្ត Hainan ប្រទេស​ចិន កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

សមាជិក​ក្រុម Charlotte Hornets លោត​ស៊ុត​បញ្ចូល​ទី​ក្នុង​ពេល​ឈប់​សម្រាក​មួយ​នៅ​ក្នុង​តង់​ទី២​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម LA Clippers នៅ​មជ្ឈមណ្ឌល Spectrum ក្នុង​ក្រុង Charlotte រដ្ឋ North Carolina កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

សត្វ​ដំរី​ត្រូវ​បាន​គេ​យក​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​ប្រចាំ​ឆ្នាំ Vrischikolsavam នៅ​ប្រាសាទ​មួយ​នៅ​ក្នុង​ក្រុង Kochi ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

កូន​ក្រមុំ Evelia Reyes និង​កូន​កម្លោះ Brian Houston រស់​នៅ​ក្នុង​ដែនដី​ផ្សេង​ពី​គ្នា​នៅ​ព្រំប្រទល់​អាមេរិក និង​ម៉ិកស៊ិក​ឈរ​ថត​រូប​ បន្ទាប់​ពី​ពួកគេ​បាន​រៀបការ​រួច​ក្នុង​ថ្ងៃ «បើក​ទ្វារ​នៃ​ក្តី​សង្ឃឹម» នៅ​ក្នុង​ក្រុង Playas de Tijuana ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

រ៉ុក្កែត United Launch Alliance Delta II ដែល​មាន​បំពាក់​ផ្កាយរណប​របស់​រដ្ឋបាល​អាកាស​ និង​សមុទ្រ​ជាតិ (National Oceanic and Atmospheric Administration) ត្រូវ​បាន​គេ​បាញ់​ចេញ​ពី​កន្លែង​បាញ់​រ៉ុក្កែត​ឈ្មោះ Space Launch Complex-2 នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស Vandenberg ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

Frozen hedgerow is covered in icicles, as Storm Darcy affects large parts of the country, in Shenley, Hertfordshire, Britain.