រូបភាព​ជុំវិញពិភពលោក​ ១៩ វិច្ឆិកា ២០១៥

នេះ​ជា​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់​មួយ​នៅ​រដ្ឋធានី​ Washington, D.C.។ តំបន់​វិមាន​ Capitol Hill ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ដើម​ឈើ​ប្រភេទ Ginkgo និង​ស្លឹក​ឈើ​ជា​ច្រើន​ ដែល​បាន​ប្រែផ្លាស់​ទៅ​ជា​ពណ៌​សរទរដូវ។ ប៉ុន្តែ​ដើមឈើ​ប្រភេទ​ Ginkgo បាន​រក្សា​ស្លឹក​រដូវ​សរទរដូវ​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​រូបភាព​ដែល​ត្រូវ​បាន​ថត​ដោយ​ Diaa Bekheet នៃ​ VOA។

កងកម្លាំង​ពិសេស​ប្រទេស​ប៉ូឡូញ​ធ្វើ​ការ​ហ្វឹកហាត់​នៅ​អំឡុងពេល​លំហាត់​ហ្វឹកហ្វឺន​មួយ​ពី​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​កន្លែង​ក្រោម​ដី​ក្រុង​វ៉ាសូវី។

ក្រុម​គ្រូពេទ្យ​ធ្វើ​ការ​ព្យាបាល​ជនស៊ីវិល​ដែល​រង​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​បណ្តោះ​អាសន្ន​មួយ​ បន្ទាប់​ពី​អ្វី​ដែល​ក្រុម​សកម្មជន​និយាយ​ថា ជា​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ពី​កងកម្លាំង​របស់​ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad នៅ​តំបន់​ Douma រដ្ឋធានី​ដាម៉ាស។

 

នយោជក​មួយ​រូប​ធ្វើការងារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ​នៅ​ក្នុង​ហាង​ទំនិញ​លក់​រាយ​នៅ​អំឡុង​ពេល​ដំណើរ​ដឹកនាំ​បង្ហាញ​ទៅ​សារព័ត៌មាន​ មុន​ពេល​រដូវកាល​ដើរ​ទិញ​ទំនិញ​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ក្រុង Leipzig ភាគ​កណ្តាល​ប្រទេស​អាល្លឺម៉ង់។

លោក​ Michael Horn ប្រធាន និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Volkswagen America មាន​ប្រតិកម្ម​នៅ​ពេល​ហ៊ុមព័ទ្ធ​ដោយ​ក្រុម​អ្នក​យក​ព័ត៌មាន​ បន្ទាប់​ពី​លោក​បាន​ធ្វើ​ការ​សុំ​អភ័យទោស​ពី​រឿង​អាស្រូវ​ប្រព័ន្ធ​ដំណើរ​ការ​ម៉ាស៊ីនប្រេង​ម៉ាស៊ូត​របស់​រថយន្ត​ Volkswagen នៅ​ឯ​ពិព័រណ៍​ LA Auto Show នៅ Los Angeles រដ្ឋ​ California។

មនុស្ស​ម្នា​ដុត​ទៀន​ មុន​ពេល​បង្ហោះ​នូវ​គោម​ក្រដាស​ឡើង​ទៅ​លើ​មេឃ​នៅ​អំឡុង​ពេល​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ Tazaungdaing នៅ​ក្រុង Taunggyi ប្រទេស​មីយ៉ាន់ម៉ា។

ម្តាយ​ប៉ូលិស​វ័យ​ក្មេង​មួយ​រូប​ដែល​បាន​ស្លាប់​នៅ​អំឡុង​ពេល​មាន​ការ​ផ្ទុះ​នៅ​កំពង់ផែ​ ​Tianjin នៅ​ក្នុង​ខែ​សីហា បាន​យំ​សោក​ ខណៈដែល​អ្នកស្រី​ប្រារព្ធ​ពិធី​បុណ្យ​សព​ ១០០​ថ្ងៃ​សម្រាប់​កូនប្រុស​ នៅ​ឯ​កន្លែង​កប់​សព​ Tanggu Martyrs នៅ​ក្រុង Tianjin ប្រទេស​ចិន។

មន្រ្តី​ប៉ូលិស​ជាតិ​បាន​ដក​ថ្ម​ ដែល​ត្រូវ​បាន​ប្រើ​ជា​របាំង​ដង​ផ្លូវ​ដោយ​ក្រុម​បាតុករ​ បន្ទាប់​ពី​មាន​បាតុកម្ម​ប្រឆាំង​លទ្ធផល​ការ​បោះឆ្នោត​ថ្ងៃ​ទី២៥ ខែ​តុលា នៅ​ក្រុង Port-au-Prince ប្រទេស​ហៃទី​ នា​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

រថយន្ត​មួយ​បើក​ទៅ​កាន់​តំបន់​លិច​ទឹក​នៃ​ទន្លេ Stillaguamish ដែល​បាន​គ្រប​លើ​ដង​ផ្លូវ​មួយ​នៅ​ក្រុង Stanwood រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

កុមារី​ Mahiro Takano វ័យ ០៩​ឆ្នាំ ដែល​ជា​ជើងឯក​ការ៉ាតេដូ​បី​ជំនាន់​នៅ​ក្នុង​ក្រុម​កីឡាករ​ក្នុង​​វ័យ​របស់​នាង កំពុង​ហ្វឹកហាត់​នៅ​ក្រុង​ Nagaoka តំបន់​ Niigata ភាគ​ខាង​ជើង​ក្រុង​តូក្យូ។

សត្វ​ចាប​មួយ​ហ្វូង​បាន​ហើរ ស្រប​ពេល​ដែល​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន Delta បាន​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ Reagan នៅ​ក្រុង​វ៉ាស៊ីនតោន​ ឌីស៊ី នា​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ម្ចាស់​ក្សត្រី​អេស្ប៉ាញ​ Letizia (ខាងស្តាំ) អម​ព្រះរាជ​ដំណើរ​ជាមួយ​នឹង​ម្ចាស់​ក្សត្រី​ Rania នៅ​អំឡុង​ពេល​ពិធី​ទទួល​ស្វាគមន៍​នៅ​ឯ​ការ​ចាប់ផ្តើម​នៃ​ដំណើរទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល​ពីរ​ថ្ងៃ​របស់​ម្ចាស់​ក្សត្រី​ Rania ទៅ​កាន់​ក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។

ស្រ្តី​មួយរូប​ផឹក​ស្រា​នៅ​ក្នុង​អាង​ទឹកក្តៅ​ប្រកប​ដោយ​ពណ៌​មួយ ដែល​តំណាង​ឲ្យ​ស្រា​នៅ​រម្មណីយដ្ឋាន​លំហែកាយ​ Hakone Kowaki-en Yunessun នៅ​អំឡុង​ពេល​ប្រារព្ធ​ថ្ងៃ​បុណ្យ Beaujolais Nouveau នៅ​តំបន់​ Hakone ភាគ​ខាង​លិច​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន។

ក្រុម​បុរស​រំកិល​ធុងស្រា​ Beaujolais Nouveau សម្រាប់​ការ​សម្ភោធ​ជា​ផ្លូវ​ការ​នូវ​ពិព័រណ៌​​ស្រា​ឆ្នាំ​ ២០១៥ នៅ​ក្រុង​ Lyon ប្រទេស​បារាំង។

ក្រុម​បុរស​រំកិល​ធុងស្រា​ Beaujolais Nouveau សម្រាប់​ការ​សម្ភោធ​ជា​ផ្លូវ​ការ​នូវ​ពិព័រណ៌​​ស្រា​ឆ្នាំ​ ២០១៥ នៅ​ក្រុង​ Lyon ប្រទេស​បារាំង។

អ្នក​ហែល​ទឹក​ជនជាតិ​បារាំង​លោក​ Fantine Lesaffre ប្រកួត​នៅ​ក្នុង​ការ​ប្រកួតប្រជែង​​ហែល​ទឹក​ ២០០​ម៉ែត្រ​នៅ​ក្រុង​ Angers ភាគ​ខាង​លិច​ប្រទេស​បារាំង។