រូបភាព​ជុំវិញ​ពិភពលោក ១៧ វិច្ឆិកា ២០១៧

ក្រុម​បាតុករ​ព្យាយាម​រត់​គេច​ចេញ​ពី​ឥទ្ធិពល​នៃ​គ្រាប់​បែក​បង្ហូរ​ទឹក​ភ្នែក​ដែល​បាញ់​ដោយ​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម ​ក្នុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​នៅ​ទីក្រុង​អាថែន ប្រទេស​ក្រិក។

ស្ត្រី​ចំណាស់​ម្នាក់​ដើរ​នៅ​ខាង​មុខ​ផ្ទះ​បាក់​បែក​ក្នុង​ទីក្រុង Mandra នៅភាគ​ខាង​លិច​នៃ​ទីក្រុង​អាថែន ប្រទេស​ក្រិក។

ជន​ភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា​ម្នាក់ កំពុង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ​ដោយ​នាំ​យក​អុស​ទៅ​ជាមួយ នៅ​ជំរំ​ជនភៀស​ខ្លួន Thankhali នៅ​ក្នុង​ខេត្ត​ Ukhia របស់​ប្រទេស​បង់ក្លាដែស។

ស្ត្រី​ម្នាក់​អុជ​ទៀន​ដើម្បី​រំឭក​ខួប​ទី​២៨​នៃ​បដិវត្តន៍ Velvet ក្នុង​ទីក្រុង​ប្រាក សាធារណរដ្ឋ​ឆែក។

មនុស្ស​កំពុង​ឲ្យ​ចំណី​សត្វ​រំពេ​សមុទ្រ​នៅ​ក្នុង​ទន្លេ​ Yamuna ព្រឹក​មាន​ចុះ​អ័ព្ទ​មួយ​ក្នុង​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។

ស្ត្រី​ម្នាក់​កំពុង​ទិញ​អីវ៉ាន់​នៅជិត​ផ្លូវ​រទេះ​ភ្លើង​ក្នុង​ទីក្រុង​កុល​កាតា ប្រទេស​ឥណ្ឌា។

កម្មករ​បោក​អ៊ុត​ម្នាក់​កំពុង​ហាល​ផ្ទាំង​សំពត​ដែល​ទើប​បោក​រួច​ នៅ​ក្នុង​ទីក្រុង​មួយ​​ដែល​គេ​ហៅ​ថា «ទីក្រុង​បោក​អ៊ុត» ក្នុង​ទីក្រុង Chennai ប្រទេស​ឥណ្ឌា។

យោធា​អង់គ្លេសម្នាក់ ​ថត​រូប​ជាមួយ​សត្វ​ឆ្កែ​របស់​គាត់​ឈ្មោះ Cpl. Daniel Hatley បន្ទាប់ពី​​វា​បានទទួល​មេដាយ  PDSA Dickin សម្រាប់​សត្វ​ឆ្កែ​ ដែល​ពាន​រង្វាន់​នេះ​មាន​ន័យ​ថា​ «ការ​លោត​ផ្លោះ​ដ៏​ជោគជ័យ» សម្រាប់​សកម្មភាព​របស់​វា​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ពិធី​នេះ​រៀប​ចំនៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

សន្តិសុខ​ម្នាក់​​ឈរ​យាម​នៅ​មុន​ពេល​ពិធី​ស្វាគមន៍​លោក Juan Carlos Varela ប្រធានាធិបតី​ប្រទេស​ប៉ាណាម៉ា នៅ​មហាសាល​ប្រជាជន​ចិន​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

គូ​ស្រករ​ជន​ជាតិ​អាហ្សង់ទីន​ កំពុង​រាំ​ចង្វាក់​ Tango ដើម្បី​ប្រមូល​ប្រាក់​ នៅ​ទីលាន Sol ក្នុង​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។

រូប​គ្រោង​ឆ្អឹង​សត្វ​ដំរី​ ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​មុន​ពេល​ពិធី​ដេញ​ថ្លៃ​លក់​ ដែល​រៀបចំ​ដោយ​អាគារ​លក់​ដេញ​ថ្លៃ Aguttes ក្នុង​ទីក្រុង Lyon ប្រទេស​បារាំង។

លោក Jean Charlot (លើ) ដែល​ជា​មន្ត្រី​កំពង់​ផែញូវយ៉ក នៃ​អង្គភាព​ប៉ូលិស​​រដ្ឋ​ New Jersey និង​រដ្ឋ​ញូវយ៉ក កំពុង​គោរព​នៅ​ពេល​លោក​ត្រូវ​បាន​អញ្ជើញ​មក​កាន់​វេទិកា ក្នុង​ពិធី​ដំឡើង​តំណែង​លោក​ជា​ពលបាល​ត្រី នៅ​សាកល​វិទ្យាល័យ St. Peter's ក្នុង​ទីក្រុង ​​Jersey City។

លោក Andreas Mikkelsen នៃ​​ប្រទេស​ន័រវែស បាន​ឈ្នះ​ការ​ធ្វើ​តេស្ត​៥​ដង​ក្នុង​ចំណោម​ការ​សាក​ល្បង​៦ដង កាល​ពី​ថ្ងៃ​សុក្រ ហើយ​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រាត់​នៃ​ការ​ប្រណាំង​រថយន្ត World Rally Championship ក្នុង​ប្រទេស​អូស្ត្រាលី។

ផ្កា​កូលាប​ក្រហម​អណ្ដែត​នៅ​លើ​បឹង​នៅ​សារមន្ទីរ​ Rodin ក្នុង​រដ្ឋ Philadelphia ក្នុង​ពិធី​រំឭក​ខួប​នៃ​មរណភាព​របស់​វិចិត្រករ​ម្នាក់។

តារា​បង្ហាញ​ម៉ូដ​ បង្ហាញ​ការ​រចនាម៉ូឌ​របស់​ Minaz នៅ​លើ​ឆាក ក្នុង​ពិធី​បង្ហាញ​ម៉ូដ​ប្រចាំ​សប្តាហ៍ Arab Fashion នៅ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ក្នុង​ទីក្រុ​ងឌូបៃ។

បុរស​ម្នាក់​កំពុង​ដើរ​នៅ​តាម​បណ្តោយឆ្នេរ Old Lady Chapel ក្នុង​ទីក្រុង​ Marseille ប្រទេស​បារាំង។