រូបភាពជុំវិញពិភពលោក ១៧ វិច្ឆិកា ២០១៥
មនុស្សម្នាប្រមូលផ្តុំគ្នានៅទីលាន Capitol នៅក្នុងក្រុង Toulouse ភាគខាងត្បូងនៃប្រទេសបារាំង ដើម្បីគោរពដល់ជនរងគ្រោះនៃការវាយប្រហារនៅប៉ារីស។
ប៉ូលិសប្រដាប់ទៅដោយអាវុធត្រូវបានគេប្រទះឃើញនៅខាងក្រៅស្តាត Wembley ក្នុងក្រុងឡុងដ៏ មុនពេលប្រកួតបាល់ទាត់មិត្តភាព រវាងអង់គ្លេស និងបារាំង។
ស្រ្តីម្នាក់ដើរនៅក្រោមទង់ជាតិបក់រវិចៗ ដែលគេដាក់នៅត្រឹមពាក់កណ្តាលបង្គោលដើម្បីគោរពដល់ជនរងគ្រោះនៃការវាយប្រហារប៉ារីសនៅវិមានវ៉ាស៊ីនតោន ( Washington Monument) នៅផ្សារ National Mall។
ស្រ្តីនេប៉ាល់កាន់សាសនាហិណ្ឌូម្នាក់របស់របរសម្រាប់សែន នៅពេលដែលនាងបន់ស្រន់ដល់ព្រះអាទិត្យនៅក្នុងទន្លេ Bagmati នៅក្នុងក្រុងកដ្ឋមណ្ឌូ (Kathmandu) ក្នុងពិធីបុណ្យ Chhath ដែលធ្វើឡើងសម្រាប់ឧទ្ទិសដល់ព្រះអាទិត្យ។
ព្រិលទឹកកកដុះតាមបណ្តោយស្លាកសញ្ញាដែលសម្គាល់ថា នោះជាកំពូលភ្នំ Adams មានកម្ពស់ប្រមាណជា១.៧៦០ម៉ែត្រ ( 5,774 foot)។ នេះជាភ្នំដែលខ្ពស់ជាងគេទី២ នៅក្នុងតំបន់ New England ភាគខាងជើងនៃរដ្ឋ New Hampshire សហរដ្ឋអាមេរិក។ អ័ព្ទដ៏ក្រាស់ និងខ្យល់ដ៏ខ្លាំងបានបង្កើតឲ្យមានព្រិលទឹកកក ដោយធ្វើឲ្យតំបន់ដ៏ស្រស់ស្អាតនារដូវរងានៅរដ្ឋ New Hampshire ត្រូវបានគេហៅថា ភ្នំស។
ខ្លាឃ្មុំយក្សញីដែលមានអាយុ៣ខែត្រូវបានគេដាក់បង្ហាញជាលើកដំបូងនៅមជ្ឈមណ្ឌលអភិរក្សខ្លាឃ្មុំយក្ស នៅសួនសត្វជាតិក្នុងក្រុងគូឡាឡាំពួ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី។
អ្នកដំណើរចុះពីនាវាឈ្មោះ KM Wihan Sejahtera ខណៈដែលនាវានេះក្រឡាប់នៅផែ Tanjung Perak ក្នុងក្រុង Surabaya ភាគខាងកើតនៃកោះជ្វា នៅក្នុងរូបថតដែលផ្តល់ដោយ Antara Foto។
អ្នកគាំទ្រគណបក្សប្រឆាំងគប់ដុំថ្មទៅលើរនាំងការពារកុបកម្មរបស់ប៉ូលិស ដែលរក្សាសន្តិសុខនៅអគារសភាកូសូវ៉ូ (Kosovo) នៅក្នុងរដ្ឋធានីព្រីស្ទីណា (Pristina)។ គណបក្សប្រឆាំងក្នុងប្រទេសកូសូវ៉ូបានប្រើប្រាស់ឧស្ម័នទឹកភ្នែក និងសារធាតុឧស្ម័នផ្សេងទៀតនៅក្នុងសភា ហើយបានគប់ដុំថ្ម និងទឹកថ្នាំពណ៌ផ្កាឈូកដាក់ប៉ូលិស នៅខាងក្រៅអគារក្នុងគោលបំណងបង្ខំរដ្ឋាភិបាលប្រកាសមិនគាំទ្រលើកិច្ចព្រមព្រៀងនាពេលថ្មីៗជាមួយប្រទេសស៊ែប៊ី (Serbia) និងប្រទេសម៉ុងតេណេហ្គ្រោ (Montenegro)។
អ្នកគោរពសាសនាហិណ្ឌូនៅប្រទេសឥណ្ឌាធ្វើការគោរពដល់ព្រះអាទិត្យ ក្នុងពេលនៃពិធីបុណ្យ Chhath នៅច្រាំងទន្លេ Hussain Sagar Lake ក្រុង Hyderabad។
អ្នកគាំទ្រក្រុមកីឡាករមកពីហុងកុងលើស្លាកដែលសរសេរថា «boo» នៅក្នុងការប្រកួតបាល់ទាត់ដើម្បីទៅប្រកួតយកពាន World Cup ឆ្នាំ២០១៨ ដែលនេះជាការប្រកួតរវាងហុងកុង និងចិន និងប្រព្រឹត្តទៅនៅហុងកុង។
បុរសពីរនាក់ចែវទូកកាត់អ័ព្ទដ៏ក្រាស់ នៅតាមបណ្តោយទន្លេ Yenisei នៅក្នុងស្រុក Taiga នៅខាងក្រៅក្រុង Krasnoyarsk ខេត្ត Siberia ប្រទេសរុស្ស៊ី។