រូបភាព​ជុំ​វិញ​ពិភពលោក ១៦ វិច្ឆិកា ២០១៨

Angel អាយុ​១៣​ឆ្នាំ​គឺ​​ជា​ជន​ចំណាក​ស្រុក​ពី​ប្រទេស​ហុងឌូរ៉ាស និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​​មនុស្ស​រាប់​ពាន់​នាក់​​ដែល​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក។ គាត់​កំពុង​មើល​តាម​ប្រឡោះ​របង​ការពារ​ព្រំដែនសហរដ្ឋ​អា​មេរិក​ ​នៅ​ទីក្រុង​​ Tijuana ​ប្រទេស​ម៉ិកស៊ិក។

បុរស​ជន​ជាតិ​ភាគ​តិច​ក្នុង​ស្រុក​ម្នាក់​កំពុង​លើក​ដៃ​​គ្រវី​ទៅ​កាន់​ប្រធានា​ធិបតី​ចិន ស៊ី ជិនពីង ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​សាលា​បណ្ឌិត្យ​សភា Butuka នៅ​រដ្ឋ​ធានីព័រម៉ូរេសប៊ី​ ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ នៅ​​មុន​ពេល​ចាប់​ផ្តើម​នៃ​កិច្ច​ប្រជុំ​កំពូល​«កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក» ឬ​ APEC។

អតីតមេដឹកនាំ​ខ្មែរ​ក្រហម​ និង​ជា​បង​ធំ​ទី​២ នួន ជា កំពុង​អង្គុយ​នៅ​ក្នុង​សាល​សវនាការ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ (ECCC) នៅ​ពេល​លោក​រង់ចាំ​សាលក្រម​ប្រឆាំង​លើ​រូប​លោក​ នៅ​ជាយ​ក្រុង​ភ្នំពេញ។

មនុស្ស​ម្នាក់​កាន់​បដា​នៅ​ពេល​ដែល​សមាជិក​សមាគម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អារ៉ាប់-តួកគី និង​មិត្ត​ភ័គ្រ​ចូល​រួម​បុណ្យ​សព​លោក Jamal Khashoggi ដែល​ត្រូវ​បានគេ​សម្លាប់​កាល​ពី​ខែ​មុន នៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល។

ឡាន​ពន្លត់​អគ្គិភ័យ​ចត​នៅជិត​ឡាន​ក្រុង​មួយ​ដែល​ឆេះ​ក្រោយ​ពេល​មាន​ហេតុការ​គ្រោះ​ថ្នាក់​ដ៏​ប្រល័យ​មួយ​នៅ​​ក្រុង​ Gwanda នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ហារ៉េរ៉េ ប្រទេស​ស៊ីមបាវ៉េ ដែល​បាន​សម្លាប់​មនុស្ស​ជាង​៤០​នាក់។

បាតុករ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ ក្រោយ​ពេល​មាន​ការ​ស្លាប់​ជន​ជាតិ​ដើម​ភាគ​តិច Mapuche ឈ្មោះ Camilo Catrillanca ក្នុង​ពេល​ប្រតិបត្តិការ​របស់​ប៉ូលិស​នៅ​តំបន់ Araucania ក្នុង​ទីក្រុង​សាន់ត្យាហ្គោ ប្រទេស​ឈីលី។

ប្រភេទ​សត្វ​អូដ្ឋ​ llama កំពុង​ដេក​នៅ​លើ​ទីវាល​ដែល​ត្រូវ​បាន​ឆេះ​មួយ​ផ្នែក​នៅ​​ក្រុង Paradise រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

ទិដ្ឋភាព​ពី​លើ​អាកាស​នៃ​បណ្ដុំ​គំនូរ​ចំនួន​១២៥,០០០ និង​សារ​​របស់​ក្មេងៗ​ពី​ជុំ​វិញ​ពិភពលោក​ស្តី​អំពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។ ទិដ្ឋភាព​នេះ​ត្រូវ​បាន​គេ​មើលឃើញ​នៅ​​លើ​វាល​ទឹក​កក Aletsch Glacier នៅ​រយៈ​កម្ពស់ ៣,៤០០​ម៉ែត្រ​ពី​ផ្ទៃ​សមុទ្រ នៅ​ជិត​តំបន់ Jungfraujoch នៃ​ជួរ​ភ្នំ Swiss Alps ប្រទេស​ស្វ៊ីស។ រូប​នេះ​បាន​ជាប់​កំណត់​ត្រា​ពិភព​លោក​ថា​ជា​កាត​ប៉ុស្តាល់​ធំ​ជាង​គេ។

បុរស​ម្នាក់​និង​ពពែ​មួយក្បាល​ កំពុង​សុំ​ប្រាក់​នៅ​ជិត​ផ្លូវ​មួយ​នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ក្មេង​ស្រី​ម្នាក់​កំពុង​បោស​​ទឹកកក​ចេញ​ពី​រូប​ចម្លាក់​ Fearless Girl (ក្មេង​ស្រី​មិន​ភ័យ​ខ្លាច) នៅ​ក្នុង​ទីក្រុង​ម៉ែនហាថែន (Manhattan) នៃ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ ព្យុះ​ដ៏​ធំ​មួយ​ប្រចាំ​ឆ្នាំ​នឹង​ឆ្លង​កាត់​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក​​ នៅ​ថ្ងៃ​ព្រហស្បតិ៍។