រូបភាព​ជុំវិញពិភពលោក ១៥ វិច្ឆិកា ២០១៧

បុរស​ជើងទទេរ​ម្នាក់ឈរ​នៅ​ខាង​មុខ​គំនរ​រថយន្ត​ក្នុង​តំបន់ Madra ភាគខាងលិច​ទីក្រុង​ Athens​ប្រទេស​ក្រិក​។ ទឹកជំនន់​នៅ​ជាយរដ្ឋធានី​​របស់​ប្រទេស​ក្រិក​ បង្ក​ឲ្យផ្លូវពោរពេញ​ដោយ​ភក់​និង​កំទេចកំទី ហើយ​មនុស្ស​៩នាក់​បានស្លាប់។

ផ្សែង​ចេញ​ពី​ការវាយប្រហារ​តាម​អាកាស​នៅ​ក្នុង​ទីក្រុង​ Harasta ដែល​ឡោមព័ទ្ធ​ដោយ​ក្រុម​ឧទ្ទាម នៅ​ភាគខាងកើត​ជាយក្រុង​ Damascus ប្រទេស​ស៊ីរី។

បុរសពីរនាក់​ឲ្យ​ចំណី​សត្វ​រំពេសមុទ្រ​នៅ​ទន្លេ Yamuna ក្នុង​ទីក្រុង​ញូវដែលី។

សមាជិក​កងកម្លាំង​សន្តិសុខ​រៀបចំ​ដោយ​សម្ព័ន្ធ Saudi កំពុង​ត្រួតពិនិត្យ​ព្រះវិហារ​ដែល​រងការ​បំផ្លិចបំផ្លាញ​ដោយ​គ្រាប់​បែកអត្តឃាត​នៅ​ខាងក្រៅជំរំ​ប៉ូលិស​ក្នុង​ទីក្រុង​ Aden ប្រទេស​យេម៉ែន​កាលពី​ថ្ងៃទី​១៤ វិច្ឆិកា ២០១៧។

រថភ្លើង​មួយ​ខ្សែរ​បើកបរ​កាត់​តំបន់​លិចទឹក​ពីបឹង​មួយ​ដែល​ត្រូវ​បាន​ប្រើសម្រាប់​ផលិត​អំបិល​ Sasyk-Sivash នៅ​ក្បែរទីក្រុង​ Yevpatoria  ឧបទ្វីប Crimea កាលពី​ថ្ងៃទី​១៤ វិច្ឆិកា ២០១៧។