រូបភាព​ជុំវិញ​ពិភពលោក​ ១៥ វិច្ឆិកា ២០១៥

ទៀន​ត្រូវ​បាន​គេ​បំភ្លឺ​ នៅ​ក្បែរ​ផ្កា ដែល​គេ​ព្យួរ​នៅ​លើ​បង្អួច​បែកបាក់​មួយ​ នៅ​ហាង Le carillon។ ហាង​នេះ​ជា​ហាង​មួយ​ក្នុង​ចំណោម​កន្លែង​រង​ការ​វាយប្រហារ​នៅ​ក្នុង​ស្រុកទី១០ របស់​ក្រុង​ប៉ារីស។ រដ្ឋ​ឥស្លាម​ជីហាដ​បាន​អះអាង​ ថា​ខ្លួន​បាន​ជួយ​ឲ្យ​មាន​ការ​វាយប្រហារ​នេះ ដោយ​ខ្មាន់​កាំភ្លើង និង​អ្នក​បំពាក់​គ្រាប់​បែក​អត្តឃាត នៅ​ក្នុង​ក្រុង​ប៉ារីស ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១២៩នាក់​នៅ​ក្នុង​ការ​វាយប្រហារ​នៅ​សាល​តន្រ្តី ភោជនីយដ្ឋាន និង​ស្តាត​ជាតិ។

ក្មេង​ស្រី​ម្នាក់​ដាក់​ភ្លើង​ទៀន​ដើម្បី​គោរព​ដល់​ជន​រងគ្រោះ​នៃ​ការ​វាយប្រហារ​ នៅ​ស្ថានទូត​បារាំង​ នៅ​ក្នុង​ក្រុង​វ៉ាសូរី (Warsaw) ប្រទេស​ប៉ូឡូញ។

អគារ​តូក្យូ​ត្រូវ​បាន​បំពាក់​ភ្លើង​ពណ៌​ខៀវ ស និង​ក្រហម ដែល​ជា​ពណ៌​នៃ​ទង់ជាតិ​បារាំង ដើម្បី​ឆ្លើយតប​នឹង​ការ​វាយប្រហារ​នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ស្រ្តី​ម្នាក់​ដាក់​កម្រង​ផ្កា​នៅ​ក្បែរ​ស្ថានទូត​បារាំង​នៅ​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ដើម្បី​គោរព​ដល់​ជន​រងគ្រោះ​នៃ​ការ​វាយប្រហារ​ក្នុង​ក្រុង​ប៉ារីស។

ក្មេង​ប្រុស​ម្នាក់​ធ្វើ​ការ​បួងសួង​ នៅ​ពេល​យប់​ដោយ​បំភ្លឺ​ភ្លើង​ទៀន​នៅ​វិហារ St. Thomas ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ (Islamabad) ប្រទេស​ប៉ាគីស្ថាន សម្រាប់​ជន​រងគ្រោះ​នៃ​ការ​វាយប្រហារ​នៅ​ក្រុង​ប៉ារីស។

សមាជិក​នៃ​កងពល​ពន្លត់​អគ្គីភ័យ​នៅ​កន្លែង​នៃ​បំណែក​បែកបាក់​នៃ​ការ​ធ្វើ​តេស្ត​រថភ្លើង TGV ដែល​បាន​រត់​ខុស​ផ្លូវ ហើយ​បាន​ក្រឡាប់ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១០នាក់ នៅ​ក្នុង​ប្រឡាយ​ ខាង​ក្រៅ​សង្កាត់ Eckwersheim ភាគ​ខាង​កើត​នៃ​ប្រទេស​បារាំង។

ប៉ូលិស​ឃាត់​ខ្លួន​បាតុករ​ឆ្វេង​និយម​ម្នាក់​ ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​កិច្ចប្រជុំ G20 នៅ​ក្នុង​ក្រុង Antalya ប្រទេស​អ៊ីតាលី។

អគារ​មួយ​ដួល​រលំ​ក្នុង​ពេល​វាយ​កម្ទេច​ នៅ​ក្នុង​ក្រុង Xi'an ខេត្ត Shaanxi ប្រទេស​ចិន។

មនុស្ស​ដែល​ស្លៀកពាក់​ជា​តុក្កតា Minions ក្នុង​ភាពយន្ត «Minions» ជិះ​ជណ្តើរ​យន្ត​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​មួយ​នៅ​ហាង​មួយ​ក្នុង​ក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥។