រូបថត​ជុំវិញ​ពិភពលោក ១៤ វិច្ឆិកា​២០១៧

ជន​រួចជីវិត​ពី​រញ្ជួយដី​ម្នាក់​​អង្គុយ​នៅ​លើ​គំនរ​បែកបាក់​នៅ​ខាង​មុខ​ផ្ទះ​របស់​នាង ដែល​សាងសង់​ឡើង​ដោយ​កម្មវិធីរបស់​រដ្ឋ​ Mehr ក្នុង​ទីក្រុង​ Sarpol-e-Zahab ភាគខាងជើង​ប្រទេស​អ៊ីរ៉ង់។ 

អ្នក​ភូមិ​កំពុងមើល​សត្វបាឡែន​ងាប់​ពីរក្បាល​នៅលើ​ឆ្នេរ​សមុទ្រ​ក្នុង​ទីក្រុង​ Aceh Besar ប្រទេស​ឥណ្ឌូណេស៊ី។ 

បវរកញ្ញា​សម្រស់​អន្តរជាតិ​២០១៧ នាង Kevin Lilliana (ស្តាំ) តំណាង​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ ត្រូវ​បាន​ពាក់​ម្កុដ​​​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា​សម្រស់អន្តរជាតិ​ដែល​ប្រព្រឹត្តនៅ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

រថយន្ត​ដឹកធ្យូង​រាប់ពាន់គ្រឿង​កំពុង​តម្រង់ជួរ​​ក្នុង​ចម្ងាយ​ប្រមាណ​១៣០​គីឡូម៉ែត​ពី​ព្រំដែន​ប្រទេស​ម៉ុងហ្គោលី​ និង​ចិន​នៅ​វាល​ខ្សាច់​ Gobi។

សត្វ​ក្តាន់​ឈរ​ វាលស្មៅ​ខណ​ដែល​ព្រះអាទិត្យ​រះ​នៅ​ក្បែរទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

ប្រជាជន​ម្នាក់​​​ទូល​សត្វ​លាស​ពី​ទន្លេ​ Murinjapuzha នៅជាយ​ក្រុង Kochi ប្រទេស​ឥណ្ឌា។