រូបភាព​ជុំវិញ​ពិភពលោក ១៣ វិច្ឆិកា ២០១៦

ព្រះ​ច័ន្ទ​រះ​នៅ​ពី​ក្រោយ​មនុស្ស​ម្នា​ដែល​កំពុង​តែ​ជិះ​ខ្សែ​រ៉ត​នៅ​ក្នុង​តំបន់ Docklands ក្នុង​ក្រុង​ឡុងដ៍។ នៅ​ថ្ងៃ​ស្អែក​ ព្រះ​ច័ន្ទ​នឹង​ធ្វើ​ដំណើរ​ទៅ​ជិត​ផែន​ដី​ជាង​ពេល​ណាៗ​ទាំង​អស់​តាំង​ពី​ឆ្នាំ១៩៤៨។

People watch from balconies as revelers sprint in front of bulls and steers during the first running of the bulls at the San Fermin festival in Pamplona, Spain.

មនុស្ស​ម្នា​បណ្តែត​ប្រទីប​នៅ​ប្រឡាយ Canal Saint-Martin​ ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង បន្ទាប់​ពី​មាន​ពិធី​គោរព​ដល់​អ្នក​ស្លាប់​ដោយសារ​ការ​វាយប្រហារ​នៅ​ប៉ារីស​កាលពី​ឆ្នាំ​មុន ដែល​កើត​ឡើង​នៅ​កន្លែង​ប្រគុំ​តន្ត្រី Bataclan និង​បារនីយដ្ឋាន (កន្លែង​រាំ) ហើយ​បាន​សម្លាប់​មនុស្ស​ចំនួន​១៣០នាក់។

ព្រះ​សង្ឃ​ធ្វើ​ការ​បួងសួង​នៅ​វត្ត Wat Phan Tao ដើម្បី​ចាប់​ផ្តើម​ពិធីបុណ្យ Yi Peng ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្រុង​ឈៀងម៉ៃ​ ប្រទេស​ថៃ។

មែក​ឈើ​មួយ​ត្រូវ​បាន​គេ​ថត​បាន​បន្ទាប់​ពី​មាន​ភ្លៀង​ទឹកកក​នៅ​ក្នុង​ក្រុង Yakhroma ប្រទេស​រុស្ស៊ី។

លោក Johnson Beharry VC រុញ​កៅអី​របស់​លោក Chelsea Pensioner​ កាត់​អគារ Cenotaph នៅ​ពេល​លោក​ត្រៀម​ខ្លួន​ដាក់​កម្រង​ផ្កា​ក្នុង​ថ្ងៃ​រំឭក​វិញ្ញាណក្ខន្ធ Remembrance Sunday នោ​អគារ Cenotaph ក្នុង​ក្រុង​ឡុងដ៍។

បាតុករ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​បន្ទាប់​ពី​ដើរ​ក្បួន​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​ជាប់​ឆ្នោត​របស់​លោក Donald Trump នៅ​ក្នុង​ក្រុង Los Angeles រដ្ឋ California កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។

កសិករ​កំពុង​អុំ​អង្ករ​នៅ​វាលស្រែ​មួយ​នៅ​ជាយ​ក្រុង Agartala ប្រទេស​ឥណ្ឌា។

ស្បែក​នៅ​លើ​ដៃ និង​ក​របស់ Doaa ដែល​មាន​អាយុ​៥ឆ្នាំ​រលាក បន្ទាប់​ពី​រង​គ្រោះ​ដោយ​សារ​ការ​បាញ់​រ៉ុក្កែត​របស់​រដ្ឋ​ឥស្លាម​ នៅ​ក្នុង​ក្រុង Qayyara​ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។​

អ្នក​អុំទូក​ប្រមូល​ផ្តុំ​គ្នា​នៅ​ពេល​ចាប់​ផ្តើម​ការ​ប្រណាំង​ទូក​ង​នៅ​ក្បែរ​ព្រះ​បរមរាជវាំង​ ក្នុង​រាជធានី​ភ្នំពេញ។

ព្រះ​ច័ន្ទ​ពេញ​វង់​រះ​នៅ​ពី​ក្រោយ​រូប​សំណាក Vladimir Lenin ដែល​ជា​អ្នក​បង្កើត​សហសូវៀត នៅ​ក្នុង​តំបន់ Baikonur ប្រទេស​កាហ្សាក់ស្ថាន។

សមាជិក​នៃ​គណៈកម្មាការ​បោះឆ្នោត​ក្នុង​ស្រុក​មួយ​កាន់​ប្រអប់​បោះឆ្នោត​ដែល​អាច​យួរ​បាន​ នៅ​ពេល​គាត់​ចាកចេញ​ពី​ផ្ទះ​របស់​អ្នក​ស្រុក​ម្នាក់ ក្នុង​ពេល​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ភូមិ Suruceni ប្រទេស​ម៉ុលដាវី (Moldavia)។

មនុស្ស​ម្នា​ការពារ​ខ្លួន​ពី​កាំជ្រួច​ ដែល​បាញ់​នៅ​ពិធីបុណ្យ Tazaungdaing Lighting Festival នៅ​ក្រុង Taunggyi រដ្ឋ Shan ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។

នេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​កាឡាក់ស៊ី Taylor នៅ​ក្បែរ​ស្ថានីយ McMurdo ទ្វីប​អង់តាកទិច កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។​

អ្នក​កាន់​ទុក្ខ​កាន់​ទៀន​នៅ​មន្ទីរពេទ្យ Siriraj ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។