រូបភាព​ជុំវិញ​ពិភពលោក ១២​ វិច្ឆិកា ២០១៥

អ្នក​កាន់​សាសនា​ហិណ្ឌូ​លើក​កន្សែង​បង់​ក​ដើម្បី​ទទួល​អង្ករ​ ជា​អំណោយ​ចែក​ចាយ​ដោយ​អាជ្ញាធរ​នៅ​វិហារ​នៅ​អំឡុងពេល​ពិធី​បុណ្យ Annakut នៅ​ក្រុង Kolkata ប្រទេស​ឥណ្ឌា។

ខ្លែងមួយ​ត្រូវ​បាន​បង្ហោះ​ឡើង​ទៅ​លើ​អាកាស​នៅ​អំឡុងពេល​ពិធី​បុណ្យ​បង្ហោះ​ខ្លែង​ប្រចាំ​ឆ្នាំ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។

លោក Juan Reyes (ខាងស្តាំ) កំពុងទស្សនា​ ខណៈ​ដែល​ក្មួយប្រុស​របស់​លោក​ឈ្មោះ Jason អាយុ ៩ឆ្នាំ (ខាងឆ្វេង) និង​ក្មូយស្រី Yaxiara អាយុ ៧ឆ្នាំ (ក្រោមខាងស្តាំ) ដាក់​ផ្កាយ​នៅ​ជញ្ជាំង​រំឮក​វិញ្ញាណក្ខន្ធ​នៅ​ក្នុង​ពិធី​មួយ​ដែល​កំណត់​ខួប​លើក​ទី​១៤​ នៃ​ការ​ធ្លាក់​យន្តហោះ​ជើងហោះហើរ 587 របស់​ក្រុមហ៊ុន​ American Airlines នៅ​តំបន់​ Queens borough បូរី​ញូយ៉ក។ យន្តហោះ​នោះ​បាន​ធ្វើ​ដំណើរ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ John F.Kennedy ទៅ​កាន់​សាធារណរដ្ឋ​ដូមីនីកង់ (Dominican Republic) នៅ​ពេល​បាន​ធ្លាក់​ដោយ​សារ​តែ​ការ​ខូចខាត​ប្រព័ន្ធ​មេកានិច​ភ្លាមៗ​បន្ទាប់​ពី​ហោះឡើង ដោយ​បាន​សម្លាប់​មនុស្ស​នៅ​លើ​នោះ ២៦០នាក់​ និង​អ្នក​នៅ​​លើ​ដី​ចំនួន​ប្រាំ​នាក់។

ស្វា​ពូជ​អូរ៉ង់ហ្គូតង់ (Orangutans) រង់​ចាំ​នៅ​ក្នុង​ទ្រុង​មួយ ដែល​នឹង​បញ្ជូន​ត្រលប់​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​វិញ​នៅ​ឯ​ព្រលាន​យន្តហោះ​យោធា​មួយ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ។ ស្វា​អូរ៉ង់ហ្គូតង់​ចំនួន​ ១៤​ ត្រូវ​បាន​ចោទប្រកាន់​ថា ត្រូវ​បាន​លួចនាំ​ចេញ​ពី​ឥណ្ឌូនេស៊ី​ទៅ​កាន់​សួនសត្វ​ឯកជន​មួយ​នៅ​ថៃ។ ថៃ និង​ឥណ្ឌូនេស៊ី​បាន​សហការ​នៅ​ក្នុង​កម្មវិធី​មាតុភូមិនិវត្តន៍​មួយ​ដើម្បី​នាំ​យក​ពពូជ​សត្វ​ស្វា មក​កាន់​ប្រភព​កំណើត​ពួកវា​វិញ។

ថ្លុក​អំបិល​បាន​លាត​សន្ធឹង​ពាសពេញ​ដី​ស្រែ​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​គ្រោះ​រាំងស្ងួត​នៅ​ភាគ​ខាង​ត្បួង​អូស្រ្តាលី។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​ New Horizon បាន​បង្កើត​ពណ៌​មិន​ពិត​មួយ​នៃ​ភព Pluto ដោយ​ប្រើ​នូវ​បច្ចេកទេស​មួយ​ហៅថា ការ​វិភាគ​សមាសភាព​ចម្បង​ ដើម្បី​សង្កត់​ធ្ងន់​ពី​ភាព​ខុស​គ្នា​នៃ​ពណ៌​ស្តើង​មួយ​ចំនួន​នៅ​តាម​តំបន់​ផ្សេងៗ​នៃ​ភព​ Pluto។ ទិន្នន័យ​រូបភាព​ត្រូវ​បាន​ប្រមូល​ដោយ​កាមេរ៉ា​ពណ៌​យាន​អវកាស Ralph/MVIC នៅ​ថ្ងៃ​ទី១៤ ខែ​សីហា នៅ​វេលា​ម៉ោង ១១:១១ ព្រឹក​ ពី​រយៈចម្ងាយ ២២.០០០ ម៉ាយ​ (៣៥.០០០ គីឡូម៉ែត្រ) ។

ក្រុម​បាតុករ​រត់​រក​ទី​ជ្រក​នៅ​ឯ​ទីលាន​ Syntagna ខណៈ​ដែល​ប៉ូលិស​បង្រ្កាប​បាតុកម្ម​គប់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ក្បួន​បាតុកម្ម​មួយ​នៅ​ក្រុង​អាថែន ប្រទេស​ក្រិក។ ការ​ប៉ះទង្គិច​គ្នា​បាន​កើត​ឡើង​រវាង​ប៉ូលិស​បង្រ្កាប​បាតុកម្ម​ និង​ក្រុម​យុវជន​នៅ​ឯ​បាតុកម្ម​មួយ​នៅ​ភាគ​កណ្តាល​ក្រុង​អាថែន​ នៅ​អំឡុង​ការ​ធ្វើ​បាតុកម្ម​ជា​ទូទៅ​ដំបូង​ ចាប់​តាំង​ពី​រដ្ឋាភិបាល​របស់​ប្រទេស​ដឹកនាំ​ដោយ​ពួក​ឆ្វេង​និយម ឡើង​កាន់​អំណាច​ដំបូង​នៅ​ក្នុង​ខែ​មករា។

ក្រុម​អ្នក​ចម្រៀង​នៃ​ក្រុម​ភ្លេង​អូប៉េរ៉ា​ Hamburg State Opera ធ្វើការ​សម្តែង​នៅ​អំឡុង​ពេល​ហាត់សម​បទ​ភ្លេង «Le Nozze di Figaro» (ការ​រៀប​ការ​របស់​ Figaro) និពន្ធដោយ​លោក Wolfgang Amadeus Mozart នៅ​ឯ​អគារ State Opera នៅ​ក្រុង Hamburg ភាគ​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់​ នា​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ ២០១៥។ ការ​ប្រគុំ​ភ្លេង Opera Buffa ដែលនិពន្ធ​ឡើង​នៅ​ក្នុង​ឆ្នាំ ១៧៨៦ នឹង​ធ្វើការ​បង្ហាញ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​ ១៥ ខែ​វិច្ឆិកា ឆ្នាំ២០១៥។

សត្វ​ក្រៀល​ចំណាកស្រុក​កំពុង​ហើរ​ពី​លើ​ដើមឈើ​មួយ​នៅ​អំឡុងពេល​ថ្ងៃ​លិច​នៅ​ជិត​ក្រុង​ Straussfurt ភាគ​កណ្តាល​ប្រទេស​អាល្លឺម៉ង់។

មនុស្ស​ម្នា​ត្រូវ​បាន​ស្វាគមន៍​ដោយ «X-wing pilots» ខណៈដែល​ពួកគេ​ប្រមូល​ផ្តុំ​ជុំវិញ​គំរូ​អ្នក​ចម្បាំង​ X-wing Fighter នៅ​ក្នុង​ភាពយន្ត Star Wars ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ព្រលាន​យន្តហោះ Changi នៅ​សិង្ហបុរី។

អ្នក​មុជ​ទឹក​ម្នាក់​ស្លៀកពាក់​ជា​តា​ណូអែល​កំពុង​ហែល​ទឹក​ជាមួយ​ត្រី​នៅ​ឯ​អាងទឹក​ Sunshine Aquarium នៅ​ក្រុង​តូក្យូ។

នេះ​ជា បណ្តុំ​ស្ករ​កៅស៊ូ​ដែល​បាន​បង្ក​ឡើង​ជាបន្តបន្ទាប់​អស់​រយៈពេល​ ២០ឆ្នាំ មុន​ពេល​ត្រូវ​បាន​យកចេញ​ផ្សារ​ Pike Place Market នៅ​តំបន់​ Post Alley ក្រុង​ Seattle រដ្ឋធានី​វ៉ាស៊ីនតោន នា​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ ជញ្ជាំង​ដែល​មាន​ពោរពេញ​ទៅ​ដោយ​ស្ករកៅស៊ូ​នៅ​ក្រុង​ Seattle ដែលបាន​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ទេសចរ​មួយ មុនពេល​ត្រូវ​បាន​លាងសម្អាត​ បន្ទាប់​ពី​រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​មក​នេះ។