រូបភាពជុំវិញពិភពលោក ១១ វិច្ឆិកា ២០១៨
មនុស្សម្នាប្រមូលផ្តុំគ្នាមើលរូបលើឆ្នេរខ្សាច់មួយដែលជារូបរបស់គិលានុបដ្ឋាយិកាយោធាឈ្មោះ Rachel Ferguson ដែលបានស្លាប់នៅក្នុងខែមិថុនា ឆ្នាំ១៩១៨ ក្នុងសង្គ្រាមលោកលើកទី១។ រូបភាពនេះត្រូវបានគេគូរនៅទិវាអតីតយុទ្ធជន នៅឆ្នេរ Downhill Beach ក្នុងក្រុង Coleraine ប្រទេសអៀវឡង់ខាងជើង។
ទាហានម្នាក់ដើរកាត់ឈ្មោះរបស់យុទ្ធជនដែលបានបាត់ខ្លួន ក្នុងពេលធ្វើទិវាអតីតយុទ្ធជន នៅខ្លោងទ្វារ Menin Gate ក្រុង Ypres ប្រទេសប៊ែលហ្ស៊ិក។
កម្មករម្នាក់កំពុងជញ្ជូនបាវធ្យូងនៅហាងមួយ ក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
កីឡាការនី Lidia Rodriguez កីឡាការនី Marta Garcia និងកីឡាការនី Raquel Roy មកពីប្រទេសអេស្ប៉ាញ ប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Kata ជាក្រុមនារី ក្នុងការប្រកួតម្ចាស់ជើងឯកពិភពលោកការ៉ាតេលើកទី២៤ (24th Karate World Championships) នៅមជ្ឈមណ្ឌល WiZink ក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។
បង្គោលខ្សែភ្លើងមួយបានដួលនៅលើរថយន្តដែលឆេះខ្ទេចខ្ទីនៅលើផ្លូវក្នុងក្រុង Paradise រដ្ឋ California បន្ទាប់ពីមានភ្លើងឆេះព្រៃមួយឈ្មោះ Camp Fire នៅក្នុងតំបន់នេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប៉ូលិសឃាត់ខ្លួនបាតុករម្នាក់ដែលព្យាយាមលោតចូលទៅក្នុងក្បួនរថយន្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលលោកកំពុងធ្វើដំណើរទៅប្រារព្ធទិវាអតីតយុទ្ធជន ខួប១០០ឆ្នាំបន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទី១ នៅបូជនីយដ្ឋាន Arc de Triomphe ក្នុងក្រុងប៉ារីស ប្រទេសបារាំង។
អ្នកជឿលើសាសនាហិណ្ឌូប្រារព្ធពិធីបុណ្យ Rakher Upabashin នៅថ្ងៃទី៣ នៅក្នុងក្រុងប្រាសាទមួយ ក្នុងក្រុង Dhaka ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
មនុស្សម្នាប្រារព្ធថ្ងៃចាប់ផ្តើមពិធីបុណ្យតាមរដូវ (carnival) នៅតាមផ្លូវ Cologne ប្រទេសអាល្លឺម៉ង់។
ផ្ទះជាច្រើនត្រូវបានគេសង់នៅជុំវិញព្រែក Xuyen Tam ក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម។ ផ្ទះប្រមាណជា២០.០០០នៅសេសសល់នៅតាមបណ្តោយផ្លូវទឹកមួយនេះនឹងត្រូវកម្ទេចចោលត្រឹមឆ្នាំ២០២០ ដែលនេះជាផ្នែកនៃគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលសន្យាថា នឹងប្រែក្លាយព្រែកទឹកស្អុយមួយចំនួនឲ្យទៅជា កន្លែងលំហែកាយនៅមាត់ទន្លេតាមបែបប៉ារីស និងមានផ្លូវ ហាងទំនើបៗ និងអគារនានា។