រូបភាពជុំវិញ​ពិភពលោក ០១ វិច្ឆិកា ២០១៩

ផ្ទាំង​សិល្បៈ​«ទស្សនវិស័យ​ក្នុង​ពេល​ប្រែ​ប្រួល» ដែល​ធ្វើ​ពី​បូ​ចំនួន​៣ម៉ឺន​សន្លឹកដែលមាន​សរសេរ​សារ​ជូន​ពរ​ ត្រូវ​បាន​គេ​ចង​នៅ​ច្រក​ទ្វារ Brandenburg ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។

បុរស​ម្នាក់​ដើរ​នៅ​ខាង​ក្នុង​ទូ​រថ​ភ្លើង​ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច បន្ទាប់​ពី​រថ​ភ្លើង​ដឹក​នាក់​​ដំណើរ​មួយ​ត្រូវ​បាន​ភ្លើង​ឆេះ​ ដោយ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៧៤នាក់ នៅ​ទីក្រុង Rahim Yar Khan ប្រទេស​ប៉ាគីស្ថាន។

អ្នក​លក់​កំពុង​លក់​ផ្កា​សិប្បនិមិត្ត​នៅ​ឯ​ទី​ផ្សារ​តាម​ចិញ្ចើម​ផ្លូវ​មួយ​ មុន​ពេល​មក​ដល់​នៃ​​ពិធី​បុណ្យ​ក្នុង​សាសនា​ហិណ្ឌូ​ Chhath Puja ក្នុង​ទីក្រុង Siliguri ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​ឈរ​នៅ​ជិត​ផ្កា​ដែល​គេ​ដាក់​នៅ​ខាង​ក្រៅ​វិហារ​សាសនា​ឥស្លាម​ ក្នុង​ទីក្រុង Bayonne ប្រទេស​បារាំង ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី​៨០​ទៅ​៨៩​ឆ្នាំ បាន​ព្យាយាម​ដុត​បំផ្លាញ​វិហារ​នេះ ហើយ​បាន​បាញ់​មនុស្ស​២​នាក់ អាយុ​៧៤​ឆ្នាំ និង​៧៨ ឆ្នាំដែល​បាន​ចេញ​មក​មើល។

ក្មេង​ម្នាក់​អង្គុយ​នៅ​ជិត​ផ្នូរ​ដែល​ឆ្លុះ​ទៅ​នឹង​ភ្លើង​ទៀន​ នៅ​ទី​បច្ឆា San Gregorio Atlapulco ក្នុងពិធី «​ថ្ងៃ​មរណៈ» នៅ​ជាយ​ទីក្រុង​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក។

ក្មេង​ប្រុស​ជនជាតិ​ប៉ាឡេស្ទីន​ពួន​ពី​ការ​បាញ់​ប្រហារ​ដោយ​អ៊ីស្រាអែល​ ក្នុង​ពេល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​អ៊ីស្រាអែល នៅ​របង​ព្រំដែន​នៃ​ប្រទេសអ៊ីស្រាអែល​និង​តំបន់​កាហ្សា ស្ថិត​នៅ​ភាគ​ខាង​ត្បុង​នៃ​តំបន់ Gaza Strip។

អណ្ដាត​ភ្លើង​ចេញពី​ផ្នែក​ខាង​ក្រោយនៃ​ចំណោទ​ភ្នំ​ នៅ​ពេល​ក្រុម​អ្នក​ពន្លត់​ភ្លើង​កំពុង​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ Maria Fire នៅ​ទីក្រុង Santa Paula រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

បាតុករ​ជន​ជាតិ​អាល់ហ្សេរី​ម្នាក់​គូរ​មុខ​ដោយ​​ពណ៌​ជា​ទង់​ជាតិ​ប្រទេស​អាល់ហ្សេរី ហើយ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ នៅ​រដ្ឋ​ធានី​អាល់ហ្សេ។

ដំរី​ឈ្មោះ Laden ដែល​ចុះ​ប្រេង​ត្រូវ​បាន​គេ​ឃើញ​កំពុង​ដើរ​នៅ​ក្នុង​ព្រៃ​ Rongjuli ស្ថិត​នៅ​ស្រុក Goalpara រដ្ឋ Assam។ មន្ត្រី​ព្រៃ​ឈើ​ឥណ្ឌា​បាន​ចាប់​ផ្ដើម​ស្រាវជ្រាវ​រក​ដំរី​នេះ​ ប​ន្ទាប់​ពី​វា​បាន​​សម្លាប់អ្នក​ភូមិ​ចំនួន​៥​នាក់។

បុរស​ម្នាក់​កំពុង​មើល​ទៅ​កាន់​រូបរបស់​លោក Kara Walker ដែល​ដាក់​ចំណង​ជើង​ថា «ធាតុ​ពិត​នៃ​ជីវិត​របស់​ជន​ជាតិ​ស្បែក​ខ្មៅ» ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ស្ដី​ពី​សិល្បៈ​សម័យ​ក្រោយ​សង្គ្រាម និង​សម័យ​ថ្មី នៅ​ផ្ទះ​តាំង​លក់​សិល្បៈ​ដេញ​ថ្លៃ Christie ក្នុង​អំឡុង​ពេល​លក់​នា​ពេល​ល្ងាច នៅ​ទីក្រុង​ញូវយ៉ក។