រូបភាព​ជុំវិញ​ពិភពលោក ០១ វិច្ឆិកា ២០១៨

ក្រុម​ម៉ារីន​កូរ៉េ​ខាង​ត្បូង​ចូលរួម​នៅ​ក្នុង​ការ​ហ្វឹកហាត់​ជា​ទៀងទាត់​នៅ​លើ​កោះ Yeonpyeong។

អ្នក​ទេសចរណ៍​សប្បាយ​ចិត្ត​នៅ​ពេល​ញ៉ាំ​ការ៉េម នៅ​ពេល​ពួកគេ​អង្គុយ​នៅ​ក្នុង​ទីលាន St. Mark's Square ដែល​លិច​ទឹក នៅ​ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី។

ពេទ្យ​សត្វ​ពិនិត្យ​មើល​សត្វ​ទោច ដែល​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​អ្នក​ភូមិ​ម្នាក់ នៅ​ការិយាល័យ​ភ្នាក់ងារ​អភិរក្ស​ធម្មជាតិ​ក្នុង​ស្រុក​មួយ​ នៅ​ក្នុង​ក្រុង Banda Aceh ខេត្ត Aceh ប្រទេស​ឥណ្ឌូណេស៊ី។

លោក​នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau ដើរ​ជាមួយ​នឹង​កូន​ប្រុស​របស់​លោក​ឈ្មោះ Hadrien និង​ក្រុម​គ្រួសារ​នៅ​ពេល​ចូលរួម​ក្នុង​កម្មវិធី Halloween នៅ​អគារ Rideau Hall ក្រុង Ottawa ខេត្ត Ontario ប្រទេស​កាណាដា កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

បុគ្គលិក​ដើរ​ចេញ​ពី​ការិយាល័យ​ក្រុមហ៊ុន Google ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​តវ៉ា​ជា​សាកល​ទៅ​លើ​បញ្ហា​កន្លែង​ធ្វើ​ការ​របស់​ក្រុមហ៊ុន​នេះ នៅ​ក្នុង​ក្រុង Dublin ប្រទេស​អៀវឡង់។

លោកស្រី Abigail Spanberger បេក្ខជន​មក​ពី​គណបក្ស Virginia Democratic សម្រាប់​អ្នក​តំណាង​សហរដ្ឋអាមេរិក​លេង​ជាមួយ​នឹង​សត្វ​សេះ​នៅ​កន្លែង​ជួយ​សង្គ្រោះ​មួយ​នៅ​ក្នុង​ក្រុង Burkeville រដ្ឋ Virginia កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

កម្មករ​ធ្វើ​ការ​នៅ​ក្នុង​រោងម៉ាស៊ីន​ធ្វើ​ក្រចៅ នៅ​ក្នុង​ក្រុង Narayanganj ប្រទេស​បង់ក្លាដែស។

ក្រុម​ម៉ារីន​អាមេរិក​នៃ​កងពល Marine Expeditionary លេខ​២៤ ធ្វើ​ការ​ឡើង​ភ្នំ នៅ​ក្នុង​តំបន់​ហ្វឹកហាត់​មាន​អាកាសធាតុ​ត្រជាក់ ក្នុង​ពេល​សមយុទ្ធ Trident នៅ​ក្នុង​ប្រទេស​អ៊ីស្លង់ (Iceland) កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

ស្បែក​ជើង​របស់​តួអង្គ Rallygoer ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​សម្រាប់​យុទ្ធនាការ​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅ​ក្នុង​ក្រុង Estero រដ្ឋ Florida កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

បុរស​ម្នាក់​ដើរ​កាត់​ឧទ្យាន​មួយ​នៅ​ក្នុង​យប់​ចុះ​អ័ព្ទ​ត្រជាក់ នៅ​ក្នុង​ក្រុង Athboy ប្រទេស​អ៊ីស្លង់ (Iceland) កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

មនុស្ស​ម្នាក់​ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន Greenwich Village Halloween Parade ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

កម្មករ​កំពុង​ធ្វើ​ការ​នៅ​ស្ថានីយ​រថភ្លើង​មួយ​នៅ​ក្នុង​ខេត្ត​ស្វយ័ត​ឈ្មោះ Bayingolin Mongol ប្រទេស​ចិន កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។