រូបភាព​ជុំវិញ​ពិភពលោក ០១ វិច្ឆិកា ២០១៧

អ្នក​រាំ​របាំ​និង​អ្នក​វាយស្គរ​ចាប់​ផ្តើម​អបអរ​ពិធី Fèt Gede ភាគឦសាននៃ​ទីក្រុង​ Fort-Liberte ប្រទេស​ហៃទី។ ពិធី​បុណ្យ​ទាំង​ពីរ​ដែល​ជាន់​ថ្ងៃជាមួយ​នឹង​ Christian All Saints Day គឺ​ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វបុរស។ ជនជាតិ​ហៃទី​ស្លៀក​ពាក់ពណ៌​ស្វាយ ខ្មៅ​ និង​ស​ដើម្បី​គោរព​បូជា​បុព្វបុរស។ (Jaudelet Junior Saint Vil/VOA)

ស្រ្តី​ម្នាក់​ស្លៀកពាក់​ជា​ម្ចាស់ក្សត្រី​អង់គ្លេស Queen Elizabeth II នៅ​ក្នុង​ពិធីមួយ​មុន​នឹង​បុណ្យខួប​ Balfour Declaration​ នៅ​ខាង​ក្រៅ​សណ្ឋាគារ​ Banksy’s Walled Off ទីក្រុង​ West Bank នៃ Bethlehem។

ប៉ូលិស​​ប្រដាប់អាវុធ​​កំពុង​​យាម​ល្បាត​ការ​ហែក្បួន​ពិធី​បុណ្យ Halloween ក្នុង​ភូមិ​ Greenwich ក្នុង​បុរី​ញូវយ៉កកាលពី​ថ្ងៃទី​៣១​ តុលា ២០១៧។ ទីក្រុង​ញូវយ៉ក​តែង​តែ​ប្រារព្ធ​ការ​ហែក្បួន Halloween ចម្លែកៗអំឡុង​ល្ងាច​ថ្ងៃអង្គារ​ក្រោម​ការ​ភ័យ​ខ្លាចពិត​ប្រាកដ​ ជាច្រើន​ម៉ោង​បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​សម្លាប់​មនុស្ស​ប៉ុន្មាននាក់​នៅ​តាម​ដង​ផ្លូវ​ដ៏​មមាញឹក​ដែល​អាជ្ញាធរ​បាន​ហៅ​ថា​ជា​ភេរវកម្ម។

កង់​ជាច្រើន​បាន​ខ្ទេចខ្ទី​នៅ​តាម​ដងផ្លូវ​សម្រាប់ជិះកង់​ក្នុង​ទីក្រុង​ Manhattan បុរី​ញូវយ៉កកាលពី​ថ្ងៃទី៣១ តុលា​ ២០១៧។

កូនសិស្ស​នៃ​សាលា​បឋម​សិក្សា​ Mathare ខាងជើង​កំពុង​ប្រឡង​យក​សញ្ញាបត្រ​បឋម​សិក្សា​កេនយ៉ា (KCPE) បន្ទាប់​ពី​ភាព​ចលាចល​ក្រោយ​បោះឆ្នោត​ក្នុង​តំបន់អនាធិបតេយ្យ​ Mathare ទីក្រុង​ណៃរ៉ូប៊ី​កាលពី​ថ្ងៃទី៣១ តុលា ២០១៧។

នាយករដ្ឋមន្រ្តី​កាណាដា Justin Trudeau និង​កូនប្រុស​របស់​លោក​ Hadrien ចូល​រួម​ប្រារព្ធ​ពិធី Halloween នៅ​ក្នុង​សាល​ Rideau Hall​ រាជធានី Ottawa  ប្រទេស​កាណាដា​កាលពី​ថ្ងៃទី​៣១ តុលា ២០១៧។

មនុស្ស​ម្នា​កំពុង​សម្អាត​ផ្នូរ​​នៅ​ក្នុង​ថ្ងៃបរិសុទ្ធ All Saints Day ដែល​ជា​ថ្ងៃសម្រាក​កាតូលិក​ដើម្បី​រំឮក​ដល់​ញាតិដែល​បាន​ចែក​ឋាន​ទៅ​នៅ​ក្នុងទីបញ្ចុះ​សព​ Montjuic ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ។

មនុស្ស​ម្នា​តែង​ខ្លួន​បែប​ផ្សេងៗ​​កំពុង​ដើរ​អំឡុ​ពិធី​បុណ្យ Halloween ក្នុង​ទីក្រុង​ Sierra Madre រដ្ឋកាលីហ្វ័រញ៉ា​កាលពី​ថ្ងៃទី​៣១ តុលា ២០១៧។