រូបភាព​ជុំវិញ​ពិភពលោក​ ១ វិច្ឆិកា ២០១៥

ស្រ្តី​ម្នាក់​ប្រមូល​ផ្កា​មួយ​ប្រភេទ នៅ​កសិដ្ឋាន​នៅ​ក្នុង​ក្រុង Pampore រដ្ឋ Kashmir ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​ជិះ​កង់​ម៉ាក Penny Farthing ឆ្លង​កាត់​សភា​នៅ​ក្នុង​ក្រុង Westminster ភ្លាមៗ​បន្ទាប់​ពី​ការ​បើក​សម្ភោធ​កម្មវិធី Veteran Car Run លើក​ទី១១៩ ពី​ឧទ្យាន​ Hyde នៅ​ក្នុង​ក្រុង​ឡុងដ៏ ទៅ​ក្រុង Brighton ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស។

ស្ត្រី​ម្នាក់​យំ​ ខណៈ​ដែល​នាង​គោរព​វិញ្ញាណក្ខន្ធ​នៅ​ព្រលាន​យន្តហោះ Pulkovo នៅ​ខាង​ក្រៅ​ក្រុង Saint Petersburg ប្រទេស​រស្ស៊ី។ រុស្ស៊ី​បាន​កាន់​ទុក្ខ​ធំ​បំផុត​មិន​ដែល​ធ្លាប់​មាន​ដោយសារ​ការ​ធ្លាក់​យន្តហោះ នៅ​ក្រោយ​ការ​ធ្លាក់​យន្តហោះ​មួយ​នៅ​ក្នុង​ដែនដី Sinai ប្រទេស​អេហ្ស៊ីប។ យន្តហោះ​នោះ​ដឹក​អ្នក​ទេសចរ​ភាគ​ច្រើន​ជា​ជនជាតិ​រុស្ស៊ី ហើយ​ការ​ធ្លាក់​នេះ​បាន​សម្លាប់​មនុស្ស​២២៤នាក់។

ទាហាន​របស់​អេហ្ស៊ីប​ឈរ​នៅ​ក្បែរ​ឥវ៉ាន់ និង​សម្ភារៈ​របស់​អ្នក​ធ្វើ​ដំណើរ​ មួយ​ថ្ងៃ​ក្រោយ​មាន​ការ​ធ្លាក់​យន្តហោះ​នៅ​ក្នុង​ក្រុង Hassana ប្រទេស​អេហ្ស៊ីប។ យន្តហោះ Metrojet បាន​ធ្លាក់​២៣​នាទី​បន្ទាប់​ខ្លួន​បាន​ហោះ​ចេញ​ពី​រមណីយដ្ឋាន Red Sea របស់​អេហ្ស៊ីប ក្នុង​ក្រុង Sharm el-Sheikh កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥។ អ្នក​ធ្វើ​ដំណើរ​ទាំង​២២៤នាក់​នៅ​លើ​យន្តហោះ​បាន​ស្លាប់។

អ្នក​ចូលរួម​បាត់បង់​តុល្យភាព (លំនឹង) ខណៈ​ដែល​គាត់​ព្យាយាម​ឆ្លង​កាត់​ឧបសគ្គ​ ក្នុង​ការ​ប្រកួត​ប្រជែង​ដែល​មាន​ឈ្មោះ​ថា Devils Circuit ដែល​ជា​ព្រឹត្តិការណ៍​រត់​ឆ្លង​កាត់​ឧបសគ្គ​នៅ​ក្នុង​ក្រុង Bangalore ប្រទេស​ឥណ្ឌា។

Pengungsi Muslim Rohingya yang meninggalkan Rakhine, Myanmar dengan menggunakan perahu, berjalan menuju kamp pengungsi setelah mendarat di Teknaf, Bangladesh.

បុរស​ម្នាក់​តុបតែង​ជា​តួ​អង្គ Pinhead នៅ​ក្នុង​ភាពយន្ត Hellraiser ឈរ​ថត​រូប ខណៈ​ដែល​រថភ្លើង​ក្រោម​ដី​ចាក​ចេញ​ពី​ស្ថានីយ៍ Times Square នៅ​ក្នុង​ទីប្រជុំជន Manhattan ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥។

កីឡាករ​ជិះ​ស្គី​លើ​ទឹក​ លោក Garrett McNamara របស់​អាមេរិក​ ជិះ​ស្គី​ក្នុង​រលក​ដ៏​ធំ​ ក្នុង​ពេល​ជិះ​ស្គី​លើ​ទឹក​នៅ​ក្នុង​ឆ្នេរ​ភាគ​ខាង​ជើង​ នៅ​ក្នុង​ក្រុង Nazare ប្រទេស​ព័រទុយហ្គាល់។

មនុស្ស​ម្នា​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដោយសារ​អគ្គីភ័យ​ក្នុង​ក្លឹប​រាត្រី នៅ​ក្នុង​ក្រុង​ប៊ុយការ៉េស (Bucharest) ប្រទេស​រូម៉ានី។ អណ្តាត​ភ្លើង​បាន​រាលដាល​យ៉ាង​លឿន​នៅ​ក្នុង​ក្លឹប​ក្រោម​ដី​ដែល​មាន​មនុស្ស​យ៉ាង​កុះករ​ ហើយ​បណ្តាល​ឲ្យ​មាន​ការ​រត់​ជាន់​គ្នា។ ហេតុការណ៍​នេះ​បាន​សម្លាប់​មនុស្ស​២៧នាក់​ និង​បណ្តាល​ឲ្យ​មនុស្ស​១៦០នាក់​ផ្សេង​ទៀត​រង​របួស។

អ្នក​ចូល​រួម​សម្តែង ខណៈ​ដែល​ពួកគេ​ដើរ​ក្បួន​កាត់​តាម​ផ្លូវ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន​ ក្នុង​ពិធីបុណ្យ Yosakoi ប្រចាំ​ឆ្នាំ​របស់​ពួកគេ។

អ្នក​គាំទ្រ​ម្នាក់​ដែល​មាន​ផាត់​ពណ៌​នៅ​លើ​មុខ​របស់​ខ្លួន​ ញញឹម​ក្នុង​ពេល​លោកស្រី​ Aung San Suu Kyi មេដឹកនាំ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ថ្លែង​សុន្ទរកថា។ លោក​ស្រី​បាន​ថ្លែង​សុន្ទរកថា​នេះ​ នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ក្នុង​ពេល​ការ​ប្រមូល​ផ្តុំ​ធ្វើ​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​សកល​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ។

បុរស​ម្នាក់​តុបតែង​ជា​លោក Osceola អ្នក​នាំ​សំណាង​សម្រាប់​រដ្ឋ Florida ជិះ​សេះ​ Renegade ដើម្បី​ចាប់​ផ្តើម​ការ​ប្រកួត​បាល់​អោប​នៅ​ក្នុង​តង់​ទី​២នៃ​ការ​ប្រកួត​បាល់​អោប​របស់​មហាវិទ្យាល័យ NCAA ដែល​ត្រូវ​ប្រកួត​ជាមួយ​នឹង​ក្រុម Syracuse នៅ​ក្នុង​ក្រុង Tallahassee រដ្ឋ ​Florida សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥។