រូបភាព​ជុំ​វិញ​ពិភពលោក ០៩ វិច្ឆិកា ២០១៨

ក្រុម​អ្នក​ធ្វើ​ការ​កំពុង​ឈរ​​គោរព​ក្នុង​ពេល​រំលឹក​ការ​ចង​ចាំ​នៅ​អាគារ Lloyd ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

តារា​បង្ហាញ​ម៉ូដ Adriana Lima បង្ហាញ​ការ​ច្នៃ​ម៉ូដ​ក្នុង​ពិធី​បង្ហាញ​ម៉ូដ Victoria's Secret Fashion Show ឆ្នាំ ២០១៨ នៅ​ទីក្រុ​ញូវយ៉ក សហរដ្ឋ​អាមេរិក។

លោក Sebastian Steudtner កីឡាករ​ជិះ​ទូក​ក្តោង​លើ​រលក​ខ្លាំងរបស់​ប្រទេស​អាល្លឺម៉ង់ បាន​ទម្លាក់​ខ្លួន​តាម​រលក់​ដ៏​ធំ​មួយ​នៅឆ្នេរ Praia do Norte ប្រទេស​ព័រទុយហ្គាល់។

ស្ត្រី​ជន​ចំណាក​ស្រុក​ម្នាក់​ ត្រូវ​បាន​គេ​រារាំង​នៅ​លើ​ឆ្នេរ​នៃ​សមុទ្រ​មេឌីទែរ៉ានេ។ គាត់​កំពុង​អង្គុយ​នៅ​ក្នុង​ឡាន​ក្រុង​មួយ​ក្រោយ​​ពេល​ចាក​ចេញ​ពី​ទូក​សង្គ្រោះ​នៅ​ផែក្រុង Malaga ប្រទេស​អេស្ប៉ាញ។

Abby Phillip អ្នក​សារព័ត៌មាន CNN សួរ​សំណួរ​ទៅ​លោក​ ដូណាល់ ត្រាំ នៅ​ពេល​ដែល​លោក​ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​មុន​ពេល​ឡើង​យន្ត​ហោះ​​នៅ​សេតវិមាន ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង។

ជន​ស៊ីវិល​ដែល​រង​របួស​ដើរ​ចេញ​ពី​កន្លែង​កើត​ហេតុ​ ក្រោយ​ពេល​រង​របួស​ដោយ​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ជិត​សណ្ឋាគារ Sahafi នៅ​រដ្ឋ​ធានី​ម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី។

បាតុករ​ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់​គប់​​គ្រាប់​បែក​ផ្សែង​ទៅ​កាន់​ទាហាន​អ៊ីស្រាអែល ដែល​បាន​បាញ់​គ្រាប់​បែក​នោះ​ក្នុង​ពេល​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការ​រឹប​អូស​យក​ដី​ដោយ​អ៊ីស្រាអែល ដើម្បី​យក​ដី​នោះឲ្យ​ជន​ជាតិ​ជ្វីស​សង់​លំនៅដ្ឋាន ក្នុង​តំបន់​ West Bank។

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Theresa May (ស្ដាំ) និង​ប្រធានាធិបតី​បារាំង Emmanuel Macron កំពុង​ដើរ​ជា​មួយ​គ្នា​ឆ្លង​កាត់​ថ្ម​ផ្នូរ​ខ្មោច​ ក្រោយ​ពេល​បាន​ដាក់​កម្រង​ផ្កា​នៅ​ទី​រំលឹក​ការ​ចង​ចាំ​សង្គ្រាម​លោក​​លើក​ទី​១ នៅ​ឃុំ Thiepval ប្រទេស​បារាំង។

អណ្ដាត​ភ្លើង​នៃ​ភ្លើង​ឆេះ​ព្រៃ បាន​ឆេះ​ផ្នែក​មួយ​នៃ​ឧទ្យាន Griffith Park ក្នុង​ទីក្រុង​ឡូសអែនជឺឡេស រដ្ឋ​កាលី​ហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។