រូបភាព​ជុំ​វិញ​ពិភពលោក ០៩ វិច្ឆិកា ២០១៧

យន្ត​ហោះ​ចម្បាំង​បារាំង Mirage 2000D ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​ Ovda  នៅ​ជិត​ក្រុង Eilat នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីស្រាអែល ក្នុង​អំឡុង​នៃ​ការ​ហ្វឹកហាត់ 2017 Blue Flag។

កម្មករ​ម្នាក់​កំពុង​ជួស​ជុល​ខ្សែ​ភ្លើង​នៅ​លើ​បង្គោល​ភ្លើង​ក្នុង​ក្រុង Kochi ប្រទេស​ឥណ្ឌា។

ទន្លេ Irati ហូរ​កាត់​ស្លឹក​ឈើ​ដែល​ជ្រុះ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​ពេល​ភ្លៀង​ធ្លាក់​ នៅ​ជិត​ក្រុង Arce នៅ​ជួរ​ភ្នំ Pyrenees នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស្ប៉ាញ។

បុរស​ម្នាក់​កំពុង​ដើរ​​នៅ​លើ​ផ្លូវ​ឆ្លង​កាត់​​តំបន់​ទឹក​ជោរ ទៅ​កាន់​វិមាន Elizabeth Castle ក្នុង​​តបន់ St Helier ក្រុង​ Jersey ចក្រភព​អង់គ្លេស។

លោក ​Lorenzo Flores និង​អ្នក​ស្រី Terrie Smith យំ​សោក​នៅ​​កន្លែង​ដែល​គេ​ដាក់​ឈើ​ឆ្កាង​ជា​ជួរ​ដើម្បី​រំឭក​ដល់​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ការ​បាញ់​ប្រហារ​នៅ​ព្រះវិហារ First Baptist ក្នុង​ក្រុង Sutherland Springs រដ្ឋ តិចសាស់ សហរដ្ឋ​អាមេរិក។

សន្តិសុខ​កិត្តិយស​វៀតណាម​ឈរ​យាម​នៅ​ពេល​ដែល​មេដឹកនាំ​មក​ដល់​នៅ​ព្រលាន​យន្ត​ហោះ មុន​ពេល​ជំនួប​កំពូល​«កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក (APEC)» នៅ​កណ្ដាល​ក្រុង​ Danang ប្រទេស​វៀតណាម។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​ស្ត្រី​ទី​១ Melania បាន​មក​ដល់​កន្លែង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping និង​ស្ត្រី​ទី​១ Peng Liyuan នៅ​មហាសាល​ប្រជាជន ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

ទូក​មួយ​គ្រឿង​កំពុង​បណ្ដែត​ខ្លួន​នៅ​លើ​ទន្លេ Sava ក្នុង​ក្រុង​ប៊ែលក្រាដ ប្រទេស​ស៊ែប៊ី។

នាយក​រដ្ឋ​មន្ត្រី​កាណាដា Justin Trudeau ទស្សនា​សាកល​វិទ្យាល័យ Ton Duc Thang ក្នុង​ទីក្រុង​ហូជីមីញ ប្រទេស​វៀតណាម។

ក្រុមពលករ​ឥណ្ឌាកំពុង​សាង​សង់​ស្ពាន​បណ្ដែត​ទឹក​នៅ​លើ​ទន្លេ Ganges​ សម្រាប់​ពិធី​បុណ្យ Magh Mela ក្នុង​ទីក្រុង Allahabad។

ក្មេង​ស្រី​ដែល​ជា​អ្នកទស្សនា​ម្នាក់​ស្វាគមន៍​សត្វ​ឆ្កែ​ប្រភេទ Dalmatian ក្នុង​ពេល​មាន«ការ​តាំង​បង្ហាញ​សត្វ​ឆ្កែ​ពិភព​លោក» នៅ​ទីក្រុង​ Leipzig នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អាល្លឺម៉ង់។

គូ​ស្រករ​មួយ​គូ​កំពុង​អង្គុយ​លេង​នៅ​លើ​តុ​ នៅ​លើ​កំពូល​ភ្នំ​ Saentis (ដែល​មាន​កម្ពស់​ ២៥០២​ម៉ែត្រធៀប​នឹង​នីវ៉ូ​ទឹក​សមុទ្រ) ក្នុង​អាកាស​ធាតុ​រដូវច​ស្លឹកឈើ​ជ្រុះ​នៅ​ជិត​តំបន់​មួយ​ឈ្មោះ​ថា Schwaegalp ស្ថិត​នៅ​ខាង​កើត​ជួរ​ភ្នំ Alps ប្រទេស​ស្វ៊ីស។

ដើម​ឈើ​បុណ្យ​ណូអែល​ដ៏​ធំ​មួយត្រូវ​បាន​​គេ​ដាក់​នៅ​ជិត​កំពូល​វិហារ ខណៈ​ដែល​អ្នក​ចម្រៀង​ឈ្មោះ Beth Ditto កំពុង​សម្តែង​ដើម្បី​សម្ពោធ​រដូវ​គ្រីស្តម៉ាស់ នៅ​អាគារលក់​ទំនិញ​​ Galeries Lafayette ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

សំឡេង​រហ៊ឹម​​នៃ​សត្វ​​រំពេ​ដែល​កំពុង​ហើ​រ​កាត់​ផ្ទៃ​មេឃ​នៅ​ជិត​ក្រុង​ Gretna Green ប្រទេស​ស្កុតឡែន។

តារា​​បង្ហាញ​ម៉ូដ​ម្នាក់​ឈរ​បង្ហាញ​ម៉ូដ​ក្នុង​​កម្មវិធី​ប្រកួត​ប្រជែង​ម៉ូដ​សក់​នៅ​ទីក្រុង​មីនសិ៍ ប្រទេស​បេឡារុស។

ថ្ងៃ​កំពុង​លិច​នៅ​ខាង​ក្រោយ​ភ្នំ​ Acropolis និង​ប្រាសាទ ​Parthenon ដែល​មាន​អាយុកាល​តាំង​ពី​សតវត្សរ៍​ទី​៥​មុន​គ្រិស្តសករាជ ក្នុង​ក្រុង​អាថែន ប្រទេស​ក្រិក។