រូបភាពជុំវិញពិភពលោក ០៨ វិច្ឆិកា ២០១៨
ក្បួនដង្ហែសាកសពពលបាលត្រី Ron Helus ដែលបានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅក្លឹបកម្សាន្ត Thousand Oaks។ ក្បួននេះកំពុងស្ថិតនៅលើផ្លូវ Ventura HIghway 101 ទីក្រុង Thousand Oaks រដ្ឋកាលីហ្វ័រញ៉ សហរដ្ឋអាមេរិក។ មនុស្ស៧នាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងកាលពីថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍នៅក្នុងការបាញ់ប្រហារនៅក្នុងក្លឹបកម្សាន្ត។ Helus បានត្រូវគេបាញ់ជាច្រើនគ្រាប់នៅពេលលោកចូលទៅតទល់ជាមួយខ្មាន់កាំភ្លើង ហើយលោកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
នាង Rana ឈរនៅមុខផ្ទាំងគំនូរលើជញ្ជាំងមួយដែលតំណាងឲ្យអ្នកដែលបានរំលោភនាង នៅលើផ្លូវមួយនៅក្នុងរដ្ឋធានីបេរូត ប្រទេសលីបង់។
ក្រុមអ្នកជិះម៉ូតូបង្ហាញស្ទីលជិះម៉ូតូ នៅឯពិធីតាំងបង្ហាញម៉ូតូ EICMA ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។
បុរសដើរកម្សាន្នម្នាក់ដើរជាមួយឆ្កែរបស់គាត់នៅក្នុងព្រៃដែលមានពណ៌ប្រែទៅតាមរដូវស្លឹកឈើជ្រុះ នៅក្រុង Cuxhaven ភាគខាងជើងប្រទេសអាល្លឺម៉ង់។
ក្រុមអ្នកចម្រៀងដែលមានឈ្មោះថា The D-Day Darlings ចូលរួមក្នុងពិធីបើកសម្ពោធការចងចាំសង្គ្រាមអចិន្ត្រៃយ៍ ដែលរៀបចំឡើងដោយសិល្បករនិងអ្នកនិពន្ធ Fabian Peake នៅស្ថានីយ៍រថភ្លើឹងអន្តរជាតិ St Pancras ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
សារដែលសរសេរលើកន្លែងសរសេរសាររបស់សាធារណជន នៅស្ថានីយ៍រថភ្លើងក្រោមដី ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
មនុស្សកំពុងទស្សនាផ្ទះមួយដែលគេដាក់ឈ្មោះថា «ផ្ទះធំខ្នាតយក្ស» នៅហាងលក់ទំនិញនិងកន្លែងកម្សាន្ត ក្នុងទីក្រុង Krasnoyarsk តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។
សត្វ Flamingos កំពុងស្វែងរកចំណីនៅក្នុងត្រពាំងជិតទីក្រុង Gan Shmuel ប្រទេសអ៊ីស្រាអែល។
រូបថតពីឆ្នាំ១៩៣៨ ដែលយកពីឯកសាររបស់ទីភ្នាក់ងារព័ត៌មាន AP បង្ហាញពីក្រុមណាស៊ីបំផ្លាញហាងទំនី្របស់ជនជាតិជ្វីស នៅផ្លូវ Kurfuerstendamm។ រូបនេះគេដាក់នៅកន្លែងដដែលក្នុងទីក្រុងប៊ែឡាំង ៨០ឆ្នាំក្រោយពេលព្រឹត្តិការណ៍បានកើតឡើង។
ស្ត្រីកំពុងអង្គុយជាមួយរូបក្បាលខ្មោចដែលគេតុបតែង នៅកន្លែងកប់សាកសពសាធារណៈក្នុងពិធីបុណ្យ Natitas ក្នុងទីក្រុងឡាប៉ាស ប្រទេសបូលីវី។
នាវាច្បាំងន័រវែស KNM Helge Ingstad ផ្អៀងបន្ទាប់ពីប៉ះទង្គិចជាមួយនាវាដឹកប្រឹង Sola TS នៅទីក្រុង Oygarden ប្រទេសន័រវែស។