រូបភាពជុំវិញពិភពលោក ០៣ វិច្ឆិកា ២០១៧
មនុស្សជាច្រើនបង្ហោះគោមទៅក្នុងបរិយាកាស នៅពេលពួកគេប្រារពពិធីបុណ្យ Yee Peng ឬដែលគេហៅសាមញ្ញថា«បុណ្យនៃពន្លឺ» ក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ។
ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងធ្វើដំណើរទៅកាន់ជំរំជនភៀសខ្លួនបន្ទាប់ពីពួកគេបានឆ្លងចូលមកប្រទេសបង់ក្លាដែស តាមច្រកព្រំដែននៅតំបន់ Palong Khali ស្រុក Cox's Bazar ប្រទេសបង់ក្លាដែស។
សមាជិកនៃមន្ត្រីជាន់ខ្ពស់អង់គ្លេសជិះកាត់គំនរស្លឹកឈើដែលជ្រុះក្នុងរដូវស្លឹកឈើជ្រុះ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
មន្ត្រីប៉ូលិសមួយរូបនឹងឆ្កែរបស់គាត់ ឈរនៅកន្លែងដើរក្បួនរបស់ក្រុមប៉ូលិស នៅពេលពួកគេអបអរសាទរការបញ្ចប់វគ្គបណ្តុះបណ្តាលអ្នកទើបចូលបំពេញការងារថ្មីចំនួន ១៨២ នាក់ នៅសាលាហាត់ប៉ូលិស នៅក្រុង Hendon ស្ថិតនៅភាគពាយ័ព្យនៃទីក្រុងឡុងដ៍។
ស្ត្រីម្នាក់ដែលមានទូលទ្រុងនៅលើក្បាលរបស់នាង និងមានបិទមុខដោយទង់ជាតិ Estelada ដែលទាមទារឯករាជ្យសម្រាប់តំបន់ Catalonia ចូលរួមក្នុងបាតុកម្មនៅទីក្រុង Barcelona ដើម្បីប្រឆាំងនឹងការឃុំខ្លួនមន្ត្រី Catalan នៅក្នុងទីក្រុងម៉ាឌ្រីដ។
កងកម្លាំងអ៊ីរ៉ាក់និងសមាជិកនៃកងប្រមូលប្តុំល្បី (Popular Mobilization units) បោះជំហានទៅមុខទៅកាន់ទីក្រុង al-Qaim នៅខេត្ត Anbar នៅភាកខាងលិចនៃប្រទេសអ៊ីរ៉ាក់ នៅជិតព្រំដែនជាមួយប្រទេសស៊ីរី នៅពេលពួកគេប្រយុទ្ធជាមួយពួករដ្ឋឥស្លាមជីហាដ ដែលប្រើប្រាស់គ្រាប់បេបាញ់ផ្លោង។
សត្វខ្លាអាយុ៤ឆ្នាំ កំពុងសម្លឹងចេញពីរូងនៅក្នុងទ្រុងបើកចំហមួយនៅសួនសត្វ Royev Ruchey Zoo នៅជាយក្រុង Krasnoyarsk តំបន់ Siberia ប្រទេសរុស្ស៊ី។
សិស្សប៉ាណាម៉ាកំពុងសម្រាកមុនពេលចូលរួមក្នុងការដើរក្បួនដើម្បីរំឭកខួបទី១១៤ នៃឯករាជ្យរបស់ប៉ាណាម៉ា ពីប្រទេសកូឡំប៊ី នៅទីក្រុងប៉ាណាម៉ា។
ថ្ងៃរះធ្វើឲ្យផ្ទៃមេឃមានពណ៌ក្រហមនិងទឹកក្រូច នៅខាងក្រោយទីចងចាំពួកយោធានៃកងនាវាមុជទឹកអាមេរិក នៅទីក្រុង Arlington រដ្ឋ Virginia។
អ្នកទេសចរឈប់ថតរូបនៅភូមិឥន្ធធនូ អតីតភូមិយោធាដែលបានក្លាយជាទីទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរ ក្នុងក្រុង Taichung កោះតៃវ៉ាន់។
ក្រុម Dongfeng Race និងក្រុម Team AkzoNobel បានបើកទូកក្តោងក្នុងការប្រកួត In-Port ក្នុងការប្រកួត Vestas លើកទី១១ នៅទីក្រុងលីសបោន ប្រទេសព័រទុយហ្គាល់។
មនុស្សម្នាចូលរួមក្នុងពិធី គីមឈី នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។