រូបភាព​ជុំវិញ​ពិភពលោក ០២ វិច្ឆិកា ២០១៨

ប៉ូលិស​ឥណ្ឌា​ឃុំ​ខ្លួន​អ្នក​គាំ​ទ្រ​គណបក្ស​សមាជ​ម្នាក់​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ជិត​​និវេសដ្ឋាន​​​របស់​​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា នៅ​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា។

មនុស្ស​ដើរ​នៅ​លើ​កំពូល​ថ្ម Etretat​ នៅ​ភាគ​​ពាយព្យ​ប្រទេស​បារាំង។

បុរស​ម្នាក់​ដើរ​នៅ​លើ​ស្ពាន​មួយ​នៅ​ពេល​ថ្ងៃ​លិច នៅ​ទីក្រុង​អាថែន ប្រទេស​ក្រិក។

ជើងឯក​មេដាយ​មាស​ Simone Biles របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្រកួត​លោត​កម្ពស់​​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១ នៅ​​ក្នុង​កម្មវិធី​ប្រកួត​ Gymnastics World Chamionships នៅ ​Aspire Dome ទីក្រុង​ដូហា ប្រទេស​កាតា។

អ្នក​នេសាទ​សម្អាត​សំណាញ់​នៅ​ឯ​ឆ្នេរ​មួយ​ក្នុង​ខេត្ត​ Nam Dinh​ ​ប្រទេស​វៀតណាម។

ជន​ចំណាក​ស្រុក​ជន​ជាតិ​អែល​សាល់វាឌ័រ ​កំពុង​ឡើង​និងលោត​លើ​របង​ដើម្បី​ចូល​ទៅ​ក្នុង​​ស្ពាន​ព្រំ​ដែន​អន្តរជាតិ​ប្រទេស​ក្វាតេម៉ាឡា និង​ប្រទេស​ម៉ិកស៊ិក ក្នុង​ទីក្រុង​ Ciudad Tecun Uman ប្រទេស​ក្វាតេម៉ាឡា។

ក្រុម​ជន​ចំណាស​ស្រុក​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ហុងឌូរ៉ាស់​ ចូលរួម​ក្នុង​ដំណើរ​តាម​ឡាន​ឆ្ពោះ​ទៅ​សហរដ្ឋ​អាមេរិក។ ពួក​គេ​តម្រង់ជួរ​រង់​ចាំ​អាហារ​នៅ​ជំរក​បាក់​បែក​មួយ​នៅ​ក្នុង​សណ្ឋាគារ​ដែល​គេ​បោះ​បង់​ចោល នៅ​ទីក្រុង Matias Romero រដ្ឋ Oaxaca ប្រទេស​ម៉ិកស៊ិក។

បាតុករ​ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់​កំពុង​​ទាញ​​រទេះ​រុញ​របស់​បាតុករ​ជន​ជាតិ​ប៉ាឡេស្ទីន​​ម្នាក់​ទៀត នៅ​ពេល​ដែល​បរិយាកាស​ពោរពេញ​ដោយ​ផ្សែង​កើត​ចេញ​ពី​គ្រាប់​បែក​បង្ហូរ​ទឹក​ភ្នែក ដែល​បាញ់​ដោយ​ពួក​កង​កម្លាំង​អ៊ីស្រាអែល ក្នុង​ការ​ប៉ះ​ទង្គិច​នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង​ Gaza City​ ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីស្រាអែល។

ទេសចរ​ម្នាក់​និង​បណ្ដុំ​ស្លឹក​ឈើ​​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​កំពុង​ឆ្លុះ​គ្នា​នៅ​ក្នុង​ទឹក​បឹង​មួយ​នៅ​​សួន Stourhead ក្នុង​ក្រុង Wiltshire ចក្រភព​អង់គ្លេស។

ក្រុម​អ្នក​ជឿ​លើ​​ការ​គោរព​ Voodoo កំពុង​លាប​មុខ​ដោយ​ម្ស៉ៅ​ក្នុង​ពេល​ប្រារព្ធ​ពិធី​​របស់​ពួក​គេ​នៅ​កន្លែង​កប់​សាក​សព​ ក្នុង​ទីក្រុង​ព័រអូប្រាំង ប្រទេស​ហៃទី។