រូបភាព​ជុំវិញ​ពិភពលោក ០២ វិច្ឆិកា ២០១៧

កីឡាករ​អុំទូកក្នុង​ប្រទេស​កម្ពុជា​ចូល​រួម​ប្រកួត​ក្នុង​ពិធី​បុណ្យ​អុំទូក​ នៅ​លើ​ដង​ទន្លេ​សាប ក្នុង​ទីក្រុង​ភ្នំពេញ។

សមាជិក​នៃ​យោធា​កិត្តិយស​របស់​អង់គ្លេស​ប្រមូល​ប្រាក់​សប្បុរសធម៌​នៅ​ក្នុង​យុទ្ធនាការ​រៃ​អង្គាស​ប្រចាំ​ឆ្នាំ មុន​ពេល​មក​ដល់​នៃ​ទិវាឈប់​បាញ់​គ្នា​ នៅ​ខាង​ក្រៅ​ធនាគារ​​អង់គ្លេស Bank of England ក្នុង​ទីក្រុង​ឡុងដ៍។

ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​​កំពុង​បួង​សួង​នៅ​ជិត​ផ្នូរ នៅ​ក្នុង​ទិវា​ «ព្រលឹង​ទាំង​អស់» ឬ All Souls ក្នុង​ទីក្រុង Hyderabad ប្រទេស​ឥណ្ឌា។

ក្មេង​ប្រុស​២​នាក់​ចូល​រួម​ក្នុង​ការ​ដើរ​ក្បួន​មួយ​ឈ្មោះ​ថា La Calabiuza មុន​ពេល​មកដល់​នៃ​ទិវា​មរណៈ ក្នុង​ក្រុង Tonacatepeque នៅ​២០​គីឡូម៉ែត្រ​ខាង​ជើង​ក្រុង San Salvador ប្រទេស​អែលសាល់វ៉ាឌ័រ។

ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ថា Colla els Capgrossos de Mataro ប្រមូល​ផ្តុំ​គ្នា​បង្កើត​បាន​ជា​ប៉ម​មួយ​ហៅ​ថា Castell ក្នុង​ទិវា All Saints Day ក្នុង​ក្រុង Vilafranca del Penedes នៅ​ជិត​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ។

នាង Chunhun (ស្តាំ) អ្នក​ដឹកនាំ​ក្រុម​អ្នក​គាំទ្រ​កូរ៉េ​ខាង​ជើង​ក្នុង​ប្រទេស​ជប៉ុនដែល​ក្លឹប​នេះ​មាន​ឈ្មោះ​ថា sengun-joshi ឬ​ស្ត្រី​ដែល​យក​ការងារ​យោធា​ជា​អាទិភាព និង​សមាជិក​ក្រុម​ កំពុង​ហាត់​សមការ​រាំ​ចង្វាក់ Moranbong Band ក្នុង​ទីក្រុងតូក្យូ​ ប្រទេស​ជប៉ុន។

អ្នក​ស្រី Terri Sewell សួរ​សំណួរ​នៅ​ពេល​ដែល​ក្រុម​ប្រតិបត្តិ​​បង្ហាញ​មុខ​​នៅ​មុខ​គណៈកម្មាធិការ​ស៊ើប​អង្កេត​របស់​សភា ដើម្បី​ឆ្លើយ​សំណួរ​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដោយ​រុស្ស៊ី​ដើម្បី​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ការ​បោះ​ឆ្នោត​អាមេរិក នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

បុរស​ម្នាក់​ដើរ​នៅ​ជិត​បឹង Amer នៅ​ពេល​ថ្ងៃ​លិច​ ក្នុង​ភូមិ​ Herrsching នៃ​តំបន់​ Bavarian នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អាល្លឺម៉ង់។

ភ្លើង​ទៀន​ត្រូវ​បាន​គេ​អុជ​បំភ្លឺ​ក្នុង​ទិវា All Saints Day នៅ​ទី​បញ្ចុះ​សព​មួយ​ក្នុង​ក្រុង Vilnius ប្រទេស​លីទុយអានី។

ស្ត្រី​ម្នាក់​នៅ​ជិត​គំនរ​បាក់​បែក​នៃ​ផ្ទះ​របស់​នាង ក្នុង​សំណង់​អនាធិបតេយ្យ​មួយ​ដែល​អាជ្ញា​ធរ​បាន​វាយ​កម្ទេច​ចោល​ ដើម្បី​បណ្តេញ​ប្រជាជន​ចេញ នៅ​ក្នុង​ក្រុង​ដេលី ប្រទេស​ឥណ្ឌា។

ស្លឹក​ឈើ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​ក្នុង​សួន​មួយ​នៃ​ក្រុង Fairfax រដ្ឋ Virginia សហរដ្ឋ​អាមេរិក។

រូបភាព​នៃ​ទីក្រុង ​Frankfurt ប្រទេស​អាល្លឺម៉ង់ ដែល​ឆ្លុះ​ទៅ​នឹង​ទន្លេ Main។

មនុស្ស​ម្នា​ទៅ​មើល​ផ្នូរ​នៃ​សាច់​ញាតិនិង​មិត្ត​​របស់​ខ្លួន​នៅ​ទីបញ្ចុះសព «ក្តីសង្ឃឹម​ថ្មី» ឬ New Hope ក្នុង​ទិវាមរណៈ (Day of Dead) នៅ​ស្រុក Villa Maria del Triunfo ជាយ​ក្រុង​លីម៉ា ប្រទេស​ប៉េរូ។