មួយឆ្នាំបន្ទាប់ពីការរញ្ជួយដី ភាគពាយ័ព្យនៃប្រទេសស៊ីរីនៅតែខ្ទេចខ្ទាំ
Your browser doesn’t support HTML5
មនុស្សភាគច្រើននៅភាគពាយ័ព្យនៃប្រទេសស៊ីរីត្រូវបានជម្លៀសចេញនៅពេលដែលគ្រោះរញ្ជួយដីកម្រិត ៧,៨ រិចទ័រ បានកើតឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ និងធ្វើឱ្យមនុស្ស ១៧០.០០០ គ្មានផ្ទះសម្បែងជាថ្មីម្តងទៀត។ មួយឆ្នាំក្រោយមក ជំនួយសង្គ្រោះបន្ទាន់ចាប់ផ្តើមអស់ ហើយមនុស្សមួយចំនួនកំពុងជ្រកកោនក្នុងអគារដែលគ្មានសុវត្ថិភាព។ អ្នកស្រី Heather Murdock នៃវីអូអេ រាយការណ៍អំពីរឿងនេះពីទីក្រុង Istanbul (អ៊ីស្តង់ប៊ុល) នៃប្រទេសតួកគី ជាមួយលោក Moawia Atrash ដែលរាយការណ៍ពីទីជនបទនៃក្រុង Idlib ប្រទេសស៊ីរី។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕