កូរ៉េ​ខាង​ជើង​បន្ថយ​ការរឹត​ត្បិត​​អ្នក​ទេសចរ​បរទេស​

Indian Air Force soldiers toss their rifles during the full-dress rehearsal for Indian Air Force Day at the Hindon air force station on the outskirts of New Delhi.

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​លុប​ចោល​ការរឹតត្បិតមួយ​ចំនួន​ដល់​អ្នក​ទេសចរ​បរទេស ដែល​ត្រូវ​បាន​ដាក់​នៅ​កន្លែង​ដាច់​ពី​គេ​ ដើម្បី​ការ​ពារទប់​ទល់​នឹង​ការរាលដាល​នៃមេរោគ​ផ្តាច់ជីវិត​អ៊ី​បូឡា (Ebola)។

​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​បិទ​ព្រំ​ដែន​របស់​ខ្លួន​ដល់​អ្នក​ទេសចរ​បរទេសកាល​ពី​ខែ​តុលា ហើយ​តម្រូវ​ឲ្យ​ពួកគេ​ទាំងអស់​ដែល​ចូល​ក្នុង​ប្រទេស​ត្រូវស្ថិត​នៅ​ដាច់ពី​គេ​យ៉ាង​តឹង​រ៉ឹង​ចំនួន​២១​ថ្ងៃ។

​ទី​ភ្នាក់​ងារ​ទេសចរណ៍​បរទេស​យ៉ាង​ហោច​ណាស់​ក៏​២​ដែរ​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ពួក​គេ​បាន​ទទួល​ព័ត៌មានពី​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ថា ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​សឹង​តែ​ទាំង​អស់​ត្រូវ​បាន​លើក​លែង។​

ក៏​ប៉ុន្តែ ​ការ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​នឹង​ស្ថិត​នៅ​ជា​ធរមានសម្រាប់​អ្នក​ទេសចរ​មក​ពី​ប្រទេស Guinea, Liberia, Sierra Leone ​ហើយ​និង​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ជំ​ងឺអ៊ី​បូឡា ​នេះ​បើ​តាម​ប្រភព​ការទូត​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។

ប្រទេស​ជា​ច្រើន​បាន​ដាក់​ការរឹតត្បិត​លើ​អ្នក​ទេសចរ​មក​ពី​តំបន់​អាហ្វ្រិក​ខាង​លិច​ ​បន្ទាប់​ពី​ការផ្ទុះ​ឡើង​នូវ​ជំងឺ​អ៊ីបូឡា ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៩៥០០​នាក់​ចាប់​តាំង​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៣​មក។

ប្រទេស​កូរ៉េខាង​ជើង​ជា​ប្រទេស​ឯ​កោ​មួយ​បំផុត​នៅ​ក្នុង​ពិភពលោក​ ហើយ​គ្មាន​ករណី​នៃ​ជំងឺ​អ៊ី​បូឡា​បាន​រាយការណ៍​នៅ​ទី​នោះ​ទេ ​ធ្វើ​ឲ្យ​មាន​សំណួរអំពី​ថា​តើ​ហេតុ​អ្វីបាន​ជា​ដាក់​ការរឹត​ត្បិត​នោះ។

បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ​នៃ​ប្រទេស​កូរ៉េខាង​ជើង ​ដែល​ជា​រឿយ​ៗ​បាន​ចេញ​ផ្សាយ​បទ​វិចារណកថា​ខឹង​សម្បារ​និង​បំផ្លើស​អំពី​អាមេរិក​នោះ​ បាន​រាយការណ៍​ថា ​មេរោគ​នោះ​ជា​អាវុធ​គីមី​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន៕