ផលិតករ​ភាពយន្ត Nollywood ទទួល​ដំបូន្មាន​ពី​ផលិតករ​ភាពយន្ត​ Hollywood

Your browser doesn’t support HTML5

ប្រទេស​នីហ្សេរីយ៉ា មាន​ឧស្សាហកម្ម​ភាពយន្ត​ធំ​បំផុត​ទី២​នៅ​លើ​ពិភពលោក​បន្ទាប់ពី​ឧស្សាហកម្ម​ភាពយន្ត Bollywood របស់​ឥណ្ឌា និង​នាំមុខ​ឧស្សាហកម្ម​ភាពយន្ត Hollywood នេះ​បើ​យោង​តាម​ចំនួន​ភាពយន្ត​ដែល​ត្រូវ​បាន​ផលិត។ ឧស្សាហកម្ម​ភាពយន្ត​របស់​នីហ្សេរីយ៉ា​ដែល​គេ​ច្រើន​ហៅ​ថា​ Nollywood​នោះ ទើបតែ​ឈាន​ចូល​ឆាក​អន្តរជាតិ។ លោក Mike O'Sullivan នៃ VOA បាន​ឲ្យ​ដឹង​ថា ផលិតករ​ភាពយន្ត​ Nollywood មួយ​ចំនួន​ទទួល​ដំបូន្មាន​ទាក់ទង​នឹង​ផ្នែក​ទីផ្សារ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុងLos Angeles។ ហើយនាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែ​សម្រួល៕