លោក JD Vance ថានឹងគ្មានបំរាម​រំលូតកូនទេ​ក្រោមរដ្ឋបាលលោក Trump ខណៈ​យុទ្ធនាការ​លោកស្រី Harris រៃអង្គាសប្រាក់បានច្រើន​លើសលប់

Your browser doesn’t support HTML5

បេក្ខជនអនុប្រធានាធិបតី​ខាងគណបក្ស​សាធារណរដ្ឋ លោក JD Vance បានថ្លែងកាលពី​ថ្ងៃអាទិត្យ​ថា លោកនឹងមិនដាក់បំរាម​សហព័ន្ធ​លើការរំលូតកូន​ក្នុងសហរដ្ឋអាមេរិកទេ បើសិនជាលោក​និង​លោក Donald Trump ឈ្នះឆ្នោត​ចូលកាន់តំណែង​ក្នុងសេតវិមាននោះ។ នៅពេលជាមួយគ្នានេះ បេក្ខជន​ប្រធានាធិបតី និង បេក្ខជនអនុប្រធានាធិបតី ខាងគណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី Kamala Harris និងលោក Tim Walz បន្តរុញច្រានសារ​របស់ខ្លួន​អំពី​សិទ្ធិ​បន្តពូជ ហើយបានប្រកាសថា​ទទួលបាន​វិភាគទាន​សម្រាប់យុទ្ធនាការរកសំឡេងឆ្នោត ច្រើនលើសពេលមុនៗ។ អ្នកស្រី Veronico Balderas Iglesias រាយការណ៍​អំពីរឿងនេះ។ លោក ប៉ូច រាសី សូមជូនសេចក្តីប្រែសម្រួល។