អ្នកបោះឆ្នោតដែលគាំទ្រអ្នកស្រី Nikki Haley អាចផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំនេះ
Your browser doesn’t support HTML5
អតីតអភិបាលរដ្ឋ South Carolina និងជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Nikki Haley បន្តទទួលបានការគាំទ្រពីអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋបន្ទាប់ពីអ្នកស្រីបានដកខ្លួនចេញជាយូរមកហើយពីការប្រកួតប្រជែងយកបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំនេះ។ អ្នកស្រី Dora Mekouar នៃ VOA ពិនិត្យមើលពីរបៀបដែលអ្នកគាំទ្រអ្នកស្រី Haley អាចជួយកំណត់អ្នកឈ្នះនៅក្នុងការបោះឆ្នោតដែលមានបេក្ខជនពីររូប គឺលោកប្រធានាធិបតី Joe Biden និងលោកអតីតប្រធានាធិបតី Donald Trump។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕