អ្នកជំនាញ​ផ្នែក​ច្បាប់​​លោក Nicholas Koumjian និយាយ​អំពី​អាជីព សមិទ្ធផល និង​បញ្ហា​ប្រឈម​របស់​សាលាក្ដីខ្មែរ​ក្រហម

Your browser doesn’t support HTML5

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់​ថា អ.វ.ត.ក​ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៣ ជាង​បួន​ទសវត្ស​បន្ទាប់​ពី​មេ​ដឹក​នាំ​របប​កុម្មុយនិស្ត​ខ្មែរ​​ក្រហម ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច។ យុត្តាធិការ​របស់​ អ.វ.ត.ក គឺ​ដើម្បី​​នាំ​ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​មក​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​កម្ម​នានា​ដែល​ពួក​គេ​បាន​ប្រព្រឹត្តិ​ក្នុង​សម័យ​ខ្មែរ​ក្រហម​នៅ​ចន្លោះ​ឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៧៩។ ឥឡូវនេះ បន្ទាប់​ពី​តុលាការ​នេះ​បាន​ដំណើរ​ការ​អស់​រយៈពេល​ ១៦​ ឆ្នាំ តើ​វា​សម​ហេតុ​ផល​ដែរ​ឬទេ ដែល​ថា​តុលាការ​កូន​កាត់​ដែល​​​ចូល​រួម​បង្កើត​ដោយ​អង្គការ​សហប្រជាជាតិ​នេះ បាន​ចំណាយ​អស់​ទឹក​ប្រាក់​ជាង​បី​រយ​លាន​ដុល្លារ? តើ​ក្រៅ​ពី​ផ្ដល់​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​ដោយ​សារ​របប​ខ្មែរ​ក្រហម អ្វី​ទៅ​ជា​កេរដំណែល និង​ជា​មេរៀន​សំខាន់​ដែល​តុលាការ​មួយ​​នេះ​​ បាន​បន្សល់​ទុក​ដល់​ប្រទេស​កម្ពុជា និង​សហគមន៍​អន្តរជាតិ? ចម្លើយ​ទៅ​នឹង​សំណួរ​ទាំង​នេះ​គឺ​មាន​ពី​លោក Nicholas Koumjian អ្នក​ជំនាញ​ផ្នែក​ច្បាប់​ម្នាក់​ប្រចាំ​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ លោក​​បាន​បម្រើ​ការ​ជា​សហ​ព្រះ​រាជ​អាជ្ញា​ក្របខណ្ឌ​អន្តរជាតិ​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៩។ លោក សឿន វឌ្ឍនា នៃ​ VOA បាន​សម្ភាស​​លោក Koumjian កាល​ដើម​ខែ ​សី​ហា កន្លង​ទៅ​នេះ​នៅ​រដ្ឋធានី​ Washington៕