អាពាហ៍ពិពាហ៍អន្តរសាសន៍កើនឡើងនៅអាមេរិក
Your browser doesn’t support HTML5
នៅឆ្នាំ១៩៥៩ ជនជាតិអាមេរិកាំងតែ៤ភាគរយប៉ុណ្ណោះគាំទ្រការរៀបអាពាហ៍ពិពាហ៍អន្តរសាសន៍។ សព្វថ្ងៃនេះ សហរដ្ឋអាមេរិក មានប្រធានាធិបតីកូនកាត់ពីរសាសន៍ ហើយជនជាតិអាមេរិកាំង៨៧ភាគរយ គាំទ្រការរៀបអាពាហ៍ពិពាហ៍អន្តរសាសន៍ នេះបើតាមការស្ទង់មតិ Gallup poll កាលពីពេលថ្មីៗនេះ។ នៅទីក្រុង New York មានជនអន្តោប្រវេសន៍ចម្រុះ ដែលនៅទីក្រុងនេះ លោកBill de Blasio ដែលជាអភិបាលក្រុងរៀបអាពាហ៍ពិពាហ៍ជាមួយស្ដ្រីអាមេរិកាំងដើមកំណើតអាហ្វ្រិក។ អ្នកស្រី កង ស៊ីវន ជូនសេចក្ដីរាយការណ៍របស់ Carolyn Weaver នៃវីអូអេដូចតទៅ៖