ពៅ ជីវ័ន្ត៖ ពិភាក្សា​អំពី​ការ​ផ្លាស់ប្តូរ​សង្គម​និង​យុវជន​កម្ពុជា

លោក​ ពៅ​ ជីវ័ន្ត ​​បេក្ខជន​បណ្ឌិត​ផ្នែក​សង្គមវិទ្យា​​នៃ​សាកលវិទ្យាល័យ​ មែលប៊ន (University of Melbourne) ប្រទេស​អូស្រ្តាលី ចូល​រួម​ជា​ធ្វើ​ជាវាគ្មិន​ក្នុង​កម្មវិធី​សំឡេង​ជំនាន់​ថ្មី​នៃ​​វីអូអេ។

កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​កំណត់​ដោយ​ការ​ផ្លាស់​ប្តូរ​ជា​ប្រវត្តិសាស្ត្រ​កាល​ពី​ដើម​ទសវត្សរ៍​១៩៩០ នៅ​ពេល​ដែល​កម្ពុជាត្រូវ​បាន​បង្ខំ​ដោយចលនា​នយោបាយ​ផ្ទៃក្នុង​ និង​អន្តរជាតិ​ឲ្យ​ធ្វើ​ការផ្លាស់ប្តូរ​ពី​សង្គ្រាម​ របប​ផ្តាច់ការ និង​សេដ្ឋកិច្ច​គ្រប់គ្រងដោយ​រដ្ឋ ទៅ​ជា​សន្តិភាព​ និង​ទីផ្សារ​សេរី។ ក្រោយ​សង្គ្រាម​ស៊ីវិល​ពីរ​ទសវត្សរ៍​ដែល​បង្ក​ឲ្យ​មនុស្ស​ពេញ​ដោយ​អំពើ​ហិង្សា និង​ការ​បំផ្លិចបំផ្លាញ​សង្គម ​ស្ថានប័ន និង​ វប្បធម៌ ការ​បង្កើត​កម្ពុជា​ថ្មី​លើ​ផេះផង់​នៃ​អតីតកាល​ផ្អែក​លើ​កំណែ​ទម្រង់ប្រជាធិបតេយ្យ និង​សេរីភាវូបនីយកម្ម​នៃ​ទីផ្សារ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្តដោយ​សហគមន៍​អន្តរជាតិ​ តាមរយៈ​នយោបាយ​សេដ្ឋកិច្ច​នៃ​ការ​ស្តារឡើងវិញ និង​ការ​អភិវិឌ្ឍសង្គម​។ ក្នុង​បរិបទ​ផ្លាស់​ប្តូរ​នេះ យុវជន​កម្ពុជា​បច្ចុប្បន្នត្រូវ​រៀបចំ​ខ្លួន និងបង្កើតសេដ្ឋកិច្ច​ និង​នយោបាយ​ថ្មី​ក្នុង​បរិបទ​វប្បធម៌​ និង​ស្ថាប័ន​នយោបាយ​អន្តរកាល​ និង​មិន​ច្បាស់​លាស់​នេះ។

ទាក់​ទង​នឹង​បញ្ហា​នេះ កម្មវិធី​សំឡេង​ជំនាន់​ថ្មី​នៃ​វីអូអេ​លើក​យក​ប្រធានបទ​ «ការ​ផ្លាស់ប្តូរ​សង្គម​ និង​យុវជន​កម្ពុជា» មក​ពិភាក្សា​ ដោយ​មាន​លោក​ ពៅ​ ជីវ័ន្ត បេក្ខជន​បណ្ឌិត​ផ្នែក​សង្គមវិទ្យានៃ​សាកលវិទ្យាល័យ​ មែលប៊ន (University of Melbourne) ប្រទេស​អូស្រ្តាលី ចូល​រួម​ជា​ធ្វើ​ជា​វាគ្មិន។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​សំឡេង​ជំនាន់​ថ្មី (ហេឡូ​វីអូអេ)​ ថ្ងៃ​ទី​២១​ ខែ​ឧសភា ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក ​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com