បណ្តាញសង្គមហ្វេសប៊ុក (Facebook) មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងពិភពលោកនិងកម្ពុជា ជាពិសេសក្នុងចំណោមយុវវ័យដែលទិន្នន័យក្រៅផ្លូវការបង្ហាញថា មកទល់នឹងពេលនេះ កម្ពុជាមានអ្នកប្រើប្រាស់ហ្វេសប៊ុកមានចំនួនប្រហែលកន្លះលានហើយ។
កម្មវិធីសំឡេងជំនាន់ថ្មីទី១១នៃវីអូអេ (១៧ កក្កដា ២០១២) បានអញ្ជើញលោក អ៊ិន វិចិត្រ ដែលជាបេក្ខជនបណ្ឌិតផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍នៃសាកលវិទ្យាល័យ មីឈីហ្គែន (Michigan) នៅក្រុង អាន់អារប័រ (Ann Arbor) សហរដ្ឋអាមេរិក ជាវាគ្មិនដើម្បីពិភាក្សាអំពីតួនាទីរបស់បណ្តាញសង្គម និងលទ្ធភាពនៃការស្វែងរកការងារ។ ពេលនេះ លោក អ៊ិន វិចិត្រ កំពុងធ្វើការស្រាវជ្រាវដើម្បីបំពេញយកសញ្ញាប័ត្របណ្ឌិតរបស់លោក អំពីទំនាក់ទំនងរវាងចំនួនមិត្រភក្តិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងលទ្ធភាពនៃការស្វែងរកការងារ។