កង់អគ្គិសនី​ថ្មី​ជួយ​ពន្លឿន​វិស័យ​ដឹកជញ្ជូន​ប្រើប្រាស់​ថាមពល​ស្អាត​នៅ​អាហ្វ្រិក

Your browser doesn’t support HTML5

ខណៈ​ការ​ព្រួយបារម្ភ​កំពុង​កើន​ឡើង​ជុំវិញ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ ដែល​ត្រូវ​បាន​គេស្តី​បន្ទោស​ថាជា​​កត្តា​បង្ក​ឱ្យមាន​បញ្ហានៃ​ការ​​ប្រែប្រួល​អាកាសធាតុ ក្រុមហ៊ុន​កេនយ៉ា​សហការ​ជាមួយ​ហូឡង់​មួយ​កំពុង​ដាក់ចេញ​នូវ​កង់​អគ្គិសនី​នៅ​អនុតំបន់​សាហារ៉ា​សម្រាប់​ការ​ដឹកជញ្ជូន​ក្នុង​តំបន់​ទីក្រុង​ ដើម្បី​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន។ វិស័យ​ដឹកជញ្ជូន​ដើរ​តួ​សំខាន់​នៅ​ក្នុង​ការ​កាត់បន្ថយ​ឧស្ម័នផ្ទះ​កញ្ចក់​ និង​ផលប៉ះពាល់​ពី​ការ​ឡើង​កំដៅ​សាកល។ លោក Juma Majanga ជូន​សេចក្តីរាយការណ៍​ពីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។ អ្នកនាង ស្រេង លក្ខិណា សូម​ជូន​សេចក្តីប្រែសម្រួល​ដូច​តទៅ៖