ការបំពុលខ្យល់នៅទីក្រុងញូវដែលីបង្ខំឱ្យមនុស្សមួយចំនួនចាកចេញពីក្រុងនេះ
Your browser doesn’t support HTML5
ការបំពុលខ្យល់យ៉ាងធ្ងន់ធ្ងរនៅរដ្ឋធានីឥណ្ឌា ដែលមិនមានភាពប្រសើរឡើង ទោះបីជាមានការប្រឹងប្រែងយ៉ាងណាក៏ដោយ កំពុងជំរុញឱ្យមនុស្សមួយចំនួនតូច ប៉ុន្តែកាន់តែច្រើនទៅៗចាកចេញពីទីក្រុងញូវដែលី ដើម្បីគេចពីគ្រោះថ្នាក់សុខភាពដែលបង្កឡើងដោយខ្យល់កខ្វក់។ មនុស្សជាច្រើនកំពុងផ្លាស់ទៅរស់នៅទីក្រុង Goa នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិច ដែលមានជនចំណាកស្រុកយ៉ាងច្រើនដោយសារការបំពុល។ អ្នកនាង Anjana Pasricha នៃ VOA រាយការណ៍អំពីអំពីមូលហេតុដែលពួកគេសម្រេចចិត្តចាកចេញពីរដ្ឋធានីញូវដែលី។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕