រឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដឹកនាំដោយ Angelina Jolie ជួយឲ្យកម្ពុជាល្បីក្នុងឆាកអន្តរជាតិ
Your browser doesn’t support HTML5
ខ្សែភាពយន្តហូលីវូដទាក់ទិននិងសោកនាដកម្មក្នុងរបបខ្មែរក្រហមមួយ ត្រូវបានគេដាក់បញ្ចាំងដំបូងគេបង្អស់នៅកម្ពុជានាសប្តាហ៍នេះ ដើម្បីរំឭកឲ្យក្មេងជំនាន់ក្រោយបានដឹងពីបញ្ហាដែលក្រុមគ្រួសារខ្មែរដែលបានជួបប្រទះ។ អ្នកជំនាញយល់ថា ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានជួយផ្សះផ្សារការឈឺចាប់របស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហមផងដែរ។ លោក នៅ វណ្ណារិន នៃ VOA មានសេចក្តីរាយការណ៍លម្អិតពីខេត្តសៀមរាប។