រូបភាព​ជុំវិញ​ពិភព​លោក ២២ វិច្ឆិកា ២០១៨

បាឡុង​មាន​ឈ្មោះ Fleck, Bjorn, Jojo, និង Hugg កំពុង​ធ្វើ​ដំណើរ​​នៅ​លើ​​​វិថី​ទី​៦ នៃ​ទីក្រុង​ញូវយ៉ក​ ក្នុង​អំឡុង​ពិធី​បុណ្យ​អំណរ​គុណ​ព្រះ ឬ Thanksgiving លើក​ទី​៩២ របស់​ហាង​លក់​ទំនិញ​សហរដ្ឋ​អាមេរិក Macy។

ទាហាន​អាមេរិក​ម្នាក់​កំពុង​រៀប​ចំ​អាហារ​ជូន​ដល់​មិត្ត​រួម​ការងារ​ក្នុង​ពិធី​បុណ្យ​អំណរ​គុណ​ព្រះ (Thanksgiving) នៅ​ទីបញ្ជាការកណ្ដាល​​ Resolute Support ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

កម្មករ​ឥណ្ឌា​កំពុង​ឈរ​នៅ​លើ​ដែក​ជើង​ទម្រ​ដែល​គេ​រៀប​ពី​ដី​ទៅ​ដល់​ដំបូល​នៃ​មន្ទីរ​ពេទ្យ​មួយ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាង​សង់​ នៅ​​ទីក្រុង Greater Noida ជិត​រដ្ឋ​ធានី​ញូវដែលី ប្រទេស​ឥណ្ឌា។

មនុស្ស​ព្យាយាម​រក្សា​ភាព​កក់​ក្តៅ​ នៅ​ពេល​ពួក​គេ​រង់​ចាំ​ការ​ចាប់​ផ្ដើម​នៃ​ក្បួន​ដង្ហែ​ពិធី​បុណ្យ​​អំណរ​គុណ​ព្រះ​ (Thanksgiving) លើក​ទី​៩២ របស់​ហាង​លក់​ទំនិញ Macy នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។

ខ្លាឃ្មុំ​ក្រហម​២​ក្បាល​ឡើង​លើ​ដើម​ឈើ​នៅ​ក្នុង​សួន​សត្វ Tierpark ក្នុង​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់។

មនុស្ស​ម្នា​នាំ​គ្នា​អុជ​ចង្កៀង​​នៅ​បឹង Banganga នៅ​ពេល​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​ Dev Diwali ក្នុង​ទីក្រុង​មុំបៃ (Mumbai) ប្រទេស​ឥណ្ឌា។

សត្វ​ស្វា​​ឈ្មោះ​ Kira អាយុ​២៣​ឆ្នាំ កំពុង​ឱប​កូន​ទើប​កើត​របស់​វា​នៅ​ក្នុង​សួន​សត្វ​មួយ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

តា Santa Claus កំពុង​ទស្សនា​នៅ​​កន្លែង​លក់​ភាគហ៊ុន​ NYSE ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។

បក្សី​២​ក្បាល​​កំពុង​ទំ​​នៅ​លើ​ខ្នង​សេះ​បង្កង់​នៅ​សួន​សត្វ​ជាតិ​ក្រុង​ណៃរ៉ូប៊ី ជិត​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។