ភ្នំពេញ —
បើទោះបីក្នុងរយៈពេលនៃការឃោសនាបោះឆ្នោតចំនួន៨ថ្ងៃមកហើយបានប្រព្រឹត្តទៅដោយគ្មានអំពើហិង្សាគួរឲ្យគត់សម្គាល់យ៉ាងណាក៏ដោយ ក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតែអំពាវនាវឲ្យគ្រប់គណបក្សនយោបាយទាំង៨ដែលកំពុងធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួនត្រូវចៀសវាងអំពើហិង្សា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់គ.ជ.ប.។
លោកស្រីស៊ីន ជុំបូ អនុប្រធាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិយាយក្នុងអង្គសន្និសីទកាសែតនៅថ្ងៃព្រហស្បតិ៍នេះថា ក្នុងការឃោសនាកន្លងទៅនេះមិនមានអំពើហិង្សាណាមួយបានកើតមានឡើងធ្ងន់ធ្ងរទេ។ អ្នកស្រីបាននិយាយថា បើទោះបីគ្មានអំពើហិង្សាមែន ក៏គ្រប់គណបក្សនយាបាយទាំងអស់ត្រូវចៀសវាងការរិះគន់ដែលនាំទៅរកអំពើហិង្សាក្នុងពេលឃោសនាបោះឆ្នោត។
អ្នកស្រីនិយាយថា៖ «ជួយធ្វើយ៉ាងណាដើម្បីជួយអំពាវនាវទៅដល់ការឃោសនារបស់យើងហ្នឹង ដើម្បីចៀសវាងកុំឲ្យមានប្រទូស្តរាយគ្នា កុំឲ្យមានអំពើហិង្សាណាមួយកើតឡើង»។
មានគណបក្សនយោបាយចំនួន៨បានបើយុទ្ធនាការឃោសនារកសំឡេងឆ្នោតចាប់តាំងពីថ្ងៃទី២៧ ខែមិថុនាមុននេះ។ ក៏ប៉ុន្តែមានគណបក្សចំនួនបីប៉ុណ្ណោះដែលធ្វើសកម្មភាពឃោសនាសកម្មជាងគេគឺគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ីនប៉ិច។
រយៈពេល៨ថ្ងៃនៃការឃោសនារកសំឡេងឆ្នោតកន្លងនេះ គ.ជ.ប.បានទទួលពាក្យបណ្តឹងចំនួន៧០ មាន៦១បណ្តឹងទទួលនៅថ្នាក់គណៈកម្មការរាជធានី ខេត្តក្រុង ៩បណ្តឹងនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងបណ្តឹងផ្សេងទៀតមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
លោកកែវ ផល្លា ប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មរបស់គ.ជ.ប.បាននិយាយថា ក្នុងចំណោមបណ្តឹងទាំង៧០ គណបក្សប្រជាជនប្តឹងចំនួន១៤ បណ្តឹង គណបក្សសង្គ្រោះជាតិមានចំនួន៣១បណ្តឹង អាជ្ញាធរស្រុក ខណ្ឌមានចំនួន៤បណ្តឹង អាជ្ញាធរឃុំ សង្កាត់មាន១១បណ្តឹង និងប្រជាពលរដ្ឋមានមួយបណ្តឹង។
លោកបាននិយាយថា មានបណ្តឹងចំនួន៩ទៀតនៅគណៈកម្មការរាជធានីខេត្តក្រុង ដែលបានទទួល៥បណ្តឹងដែលបានប្តឹងពីអាជ្ញាធរក្រុមប្រឹក្សាឃុំសង្កាត់តែម្តង និង៤បណ្តឹងទៀតជាបណ្តឹងឧទ្ធរណ៍ ដែលមិនយល់ព្រមតាមរយៈការផ្សះផ្សាររបស់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។
លោកនិយាយថា៖ «សូមជម្រាបថា បណ្តឹងទាំង៦១បណ្តឹងដែលទទួលបាននៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់នោះគឺមាន៦១ យើងបានដោះស្រាយចប់ចំនួន៣៣បណ្តឹង ហើយនៅសល់ប៉ុន្មានកំពុងតែដោះស្រាយ»។
លោកសៅ វ៉ាន់ដេត អនុប្រធាននាយកដ្ឋានបូកសរុបនៃខុទ្ទកាល័យគណៈកម្មការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកកាសែតថា គណបក្សប្រជាជនកម្ពុជាបានប្តឹងគណបក្សសង្គ្រោះជាតិដោយសារតែគណបក្សសង្គ្រោះជាតិបានប្រព្រឹត្តខុសនិតិវិធីនៃច្បាប់បោះឆ្នោត។
លោកនិយាយថា៖ «មានមូលហេតុគឺខុសនិងនិតិវិធីនៃច្បាប់បោះឆ្នោត។ ដល់ពេលខុសអញ្ចឹង គណបក្សប្រជាជនកម្ពុជា និងធ្វើការសម្រេចប្តឹង។ នេះជាមូលហេតុប្តឹងរបស់គណបក្សប្រជាជន»។
លោករស់ សួរ ប្រធានការិយាល័យកិច្ចការបោះឆ្នោតនៃគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សបានដាក់ពាក្យបណ្តឹងចំនួនជាង៤០បណ្តឹងហើយ ហើយបណ្តឹងដែលធ្ងន់ធ្ងរជាងគេគឺជនមិនស្គាល់មុខដើរហែកបដា និងការគំរាមកំហែងតាមទូរស័ព្ទ រកមនុស្សដែលគំរាមកំហែងមិនឃើញ ព្រមទាំងអុកឡុកនៅក្នុងពេលឃោសនាដែលរំខានដោយគណបក្សប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ថា បណ្តឹងទាំងនោះមិនត្រូវបានដោះស្រាយដោយយុត្តិធម៌ទេ។
លោកនិយាយថា៖ «ដូចជា PECកំពង់ឆ្នាំង ទាក់ទងនឹងការហែកស្លាក [ពេលយើង]ទៅ[ប្តឹង] [គេ]និយាយរឿងឯណាផ្សេង។ ការដោះស្រាយអញ្ចឹង [យើង]ចាត់ទុកថា មន្ត្រីអស់ហ្នឹងរើសឡើងមិនធ្វើការដើម្បីការគោរពច្បាប់ទេ។ វាទៅជាការបញ្ចេញឆន្ទៈរបស់ខ្លួនទៅវិញ»។
កញ្ញាគង់ រ៉ាវីន អ្នកសម្របសម្រួលផ្នែកស៊ើបអង្កេតរបស់អង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយឈ្មោះ Comfrel បាននិយាយថា ចាប់ពីថ្ងៃទី២៧ខែមិថុនារហូតមកដល់ថ្ងៃទី៤ខែកក្កដានេះ Comfrel បានរកឃើញភាពមិនប្រក្រតីចំនួន៦១ករណី។
អ្នកស្រីបាននិយាយថា ភាពមិនប្រក្រតីទាំងនោះរួមមានការបំផ្លាញស្លាក សញ្ញាគណបក្ស ការហែកខិតបណ្ណ ការបំភិតបំភ័យ ការរំខានការឃោសនារបស់គណបក្ស ការរំលោភនិតិវិធីនៃការឃោសនាបោះឆ្នោត ការចែកអំណោយ និងមន្ត្រីរាជការកងយោធពលខេមរភូមិន្ទចូលរួមសកម្មភាពឃោសនារកសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយ៕