ដំណើរការស្វែងរកបេក្ខជនអនុប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យបានចាប់ផ្តើម
Your browser doesn’t support HTML5
តើអ្នកស្រី Kamala Harris នឹងជ្រើសរើសអ្នកណាជាបេក្ខជនអនុប្រធានាធិបតី? នេះគឺជាសំណួរនយោបាយដ៏ធំមួយនៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីលោក Joe Biden បានសម្រេចចិត្តដកខ្លួនចេញពីការប្រជែងឈរឈ្មោះជាប្រធានាធិបតីឡើងវិញ ហើយអនុប្រធានាធិបតីអ្នកស្រី Kamala Harris ទំនងនឹងក្លាយជាបេក្ខជនប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែគេមិនដឹងថា បេក្ខភាពអនុប្រធានាធិបតីរបស់អ្នកស្រី Harris ដើម្បីតទល់នឹងលោក Donald Trump និងលោក J.D. Vance ពីគណបក្សសាធារណរដ្ឋ ជាអ្នកណានោះទេ។ លោក Steve Herman ប្រធានផ្នែកឆ្លើយឆ្លងព័ត៌មានជាតិនៃវីអូអេ ជូនសេចក្តីរាយការណ៍ពីសេតវិមាន។ លោក សុខ ខេមរា សូមជូនសេចក្តីប្រែសម្រួល៕