រោងចក្រថាមពលព្រះអាទិត្យលើកដំបូងរបស់ប្រទេសម៉ារ៉ុក ចាប់ដំណើរការនៅឆ្នាំ ២០១៥
Your browser doesn’t support HTML5
ប្រទេសម៉ារ៉ុក បានប្រកាសថារោងចក្រថាមពលព្រះអាទិត្យលើកដំបូងរបស់ខ្លួននឹងចាប់បើកដំណើរការនៅឆ្នាំក្រោយ។ រោងចក្រដែលជាចំណែកនៃគម្រោងមួយដែលមានទឹកប្រាក់ច្រើនពាន់លានដុល្លារនេះ មានបំណងបំពេញសេចក្តីត្រូវការថាមពលដែលកើនឡើងនៅក្នុងរាជាណាចក្រនៃអាហ្វ្រិកខាងជើងមួយនេះ។ អ្នកស្រី Zlatica Hoke រាយការណ៍ថា រោងចក្រកំដៅព្រះអាទិត្យឈ្មោះ Nour 1 ជារោងចក្រដំបូងនៃរោងចក្រ៥ ដែលប្រទេសម៉ារ៉ុក មានផែនការកសាងនៅមុនចុងទសវត្ស៍នេះ ដោយខំប្រឹងឲ្យខ្លួនក្លាយជាអ្នកផលិតថាមពលដែលអាចបន្តបានដល់ថ្នាក់អន្តរជាតិមួយ។ អ្នកស្រី នុច សារីតា ជូនសេចក្តីរាយការណ៍នេះដូចតទៅ៖