ជន​ចំណាកស្រុក​កាន់​តែ​ច្រើន​ពី​អតីត​សហភាព​សូវៀត​​ដែល​ចង់​ទៅ​អាមេរិក​​មក​ដល់​ប្រទេស​ម៉ិកស៊ិក​ហើយ

Your browser doesn’t support HTML5

ទោះ​បី​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទប់ស្កាត់​ការ​ធ្វើ​ចំណូល​ស្រុក​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ក៏​ដោយ ក៏​លំហូរ​ជន​ចំណាកស្រុក​ពី​ព្រំដែន​ភាគ​ខាង​ជើង​នៃ​ប្រទេស​ម៉ិកស៊ិក​នៅ​តែ​បន្ត។ ប៉ុន្តែ​មិន​មែន​មាន​ត្រឹម​តែ​ជន​ចំណាកស្រុក​មក​ពី​បណ្តា​ប្រទេស​នៅ​អាមេរិក​កណ្តាល​ និង​អាមេរិក​ខាង​ត្បូង​តែ​​ប៉ុណ្ណោះ​ទេ គឺ​មាន​ច្រើន​ជាង​នេះ​ទៀត។ លោក Vicente Calderón និង​លោក Victor Hugo Castillo នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​​ប្រទេស​ម៉ិកស៊ិក។ អ្នកស្រី ហុង ចិន្តា ជូន​សេចក្តី​ប្រែសម្រួល​ដូច​តទៅ៖