ពលរដ្ឋអាមេរិកាំងកាន់តែច្រើនប្រើកម្មវិធីទិញទំនិញតាមអនឡាញដឹកដល់ផ្ទះ ដើម្បីជៀសវាងការឆ្លងវីរុសកូរ៉ូណា
Your browser doesn’t support HTML5
ការរក្សាគម្លាតពីគ្នា ឬ Social Distancing ឥឡូវនេះបានក្លាយជាពាក្យពេញនិយម ដែលត្រូវបានគេយកមកនិយាយដើម្បីជួយទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា។ ពលរដ្ឋអាមេរិកាំងកាន់តែច្រើន កំពុងប្តូរទៅប្រើប្រាស់កម្មវិធីទិញទំនិញនិងម្ហូបអាហារ តាមអនឡាញដោយដឹកជូនដល់ទីកន្លែង។ ក៏ប៉ុន្តែ អ្នកស្រី Mariama Diallo អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេ បានរាយការណ៍ថា មិនមែនគ្រប់គ្នាអាចជៀសមិនទៅទិញទំនិញនៅហាងលក់ដូរបានទេ ហើយប្រសិនបើអ្នកចាំបាច់ត្រូវទៅហាង ក្រុមអ្នកជំនាញណែនាំឲ្យមានការប្រុងប្រយ័ត្ន។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល។