កម្រងរូបភាព៖ ក្រសួងការបរទេសអញ្ចើញអង្គទូតទាំង២៩ប្រជុំ បន្ទាប់រដ្ឋមន្ត្រីថ្មីឡើងកាន់តំណែងបានមួយខែ
អ្នកស្រី Bu Jianguo ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាដើរចេញពីបន្ទប់ប្រជុំ បន្ទាប់មានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសទើបតែងតាំងថ្មី លោកប្រាក់ សុខុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ចើញអង្គទូតចំនួន២៩រូបប្រជុំសំណេះ បន្ទាប់ពីលោកប្រាក់ សុខុន ឡើងកាន់តំណែងបានមួយខែកន្លងមក។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt ដើរចេញពីបន្ទប់ប្រជុំ បន្ទាប់មានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសទើបតែងតាំងថ្មី លោកប្រាក់ សុខុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ចើញអង្គទូតចំនួន២៩រូបប្រជុំសំណេះ បន្ទាប់ពីលោក ប្រាក់ សុខុន ឡើងកាន់តំណែងបានមួយខែកន្លងមក។ (ឡេង ឡែន/VOA)
លោកស្រី Anna Maj Hultgård ឯកអគ្គរាជទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជាដើរចេញពីបន្ទប់ប្រជុំ បន្ទាប់មានកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសទើបតែងតាំងថ្មី លោកប្រាក់ សុខុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ចើញអង្គទូតចំនួន២៩រូបប្រជុំសំណេះ បន្ទាប់ពីលោក ប្រាក់ សុខុន ឡើងកាន់តំណែងបានមួយខែកន្លងមក។ (ឡេង ឡែន/VOA)
លោក FLOWERS Dmitry Y. ឯកអគ្គរដ្ឋទូតពេញសម្ថភាពនៃសហព័ន្ធរូស្ស៊ីប្រចាំប្រទេសកម្ពុជាចាប់ដៃជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសទើបតែងតាំងថ្មី លោកប្រាក់ សុខុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ចើញអង្គទូតចំនួន២៩រូបប្រជុំសំណេះ បន្ទាប់ពីលោក ប្រាក់ សុខុន ឡើងកាន់តំណែងបានមួយខែកន្លងមក។ (ឡេង ឡែន/VOA)