កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំឲ្យកសិករបាត់បង់ផ្ទះសម្បែង ដី និងត្រូវចំណាកស្រុក
Your browser doesn’t support HTML5
អង្គការសិទ្ធិមនុស្សពីរក្នុងស្រុកបានរកឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានធ្វើឲ្យប្រជាពលរដ្ឋធ្លាក់ក្នុងការជំពាក់បំណុល ដែលនាំឲ្យប្រជាពលរដ្ឋខ្លះត្រូវបង្ខំចិត្តលក់ដី ខ្លះទៀតចាកចេញពីស្រុកភូមិទៅធ្វើការនៅថៃ និងខ្លះទៀតឲ្យកុមារធ្វើការដើម្បីជួយរកប្រាក់ដោះបំណុល។ អ្នកជំនាញព្រមានថា ប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនេះបន្តផ្តល់កម្ចីដោយមិនបានសិក្សាពីលទ្ធភាពនៃការសងបំណុលរបស់ប្រជាពលរដ្ឋ វិស័យមីក្រូហិរញ្ញវត្ថុអាចនឹងត្រូវដួលរលំ៕