សង្គម​ស៊ីវិល​នៅ​មិន​ទាន់​ស្ងប់​ចិត្ត​ក្រោយ​ពី​ជួប​ជាមួយ​រដ្ឋាភិបាល​អំពី​ច្បាប់​អង្គការ

អ្នកភូមិ​ដាក់​ញត្តិ​ទៅ​សភា​ជាតិ​ប្រឆាំង​នឹង​​ច្បាប់​​អង្គការ ច្បាប់​សហជីព​ពាណិជ្ជកម្ម​​ និង​ច្បាប់​សហករ​កសិកម្ម។

រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​សិក្ខា​សាលា​មួយ​នៅឯ​ក្រសួង​មហាផ្ទៃ​កាលពីព្រឹក​ថ្ងៃ​ច័ន្ទ​ដើម្បី​ពិនិត្យ​មើល​សេចក្តី​ព្រាងច្បាប់​អង្គការ។ សិក្ខា​សាលា​ដែល​មាន​រយៈ​ពេល​កន្លះ​ថ្ងៃ​នោះ​មិន​បាន​ដោះ​ស្រាយ​អ្វី​ដែល​ជា​កង្វល់​របស់​ក្រុម​អង្គការ​សង្គ​ម​ស៊ីវិល​ទេ​គឺ​តំណាង​រដ្ឋាភិបាល​គ្រាន់​តែកត់​ទុក​អ្វី​ដែល​ជា​សំណូម​ពរ​ដោយ​មិនមាន​ការ​ឆ្លើយ​បំភ្លឺ​ធំដុំ​អ្វីទេ។

តទៅ​នេះ​សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាស​រវាង​លោក​ម៉ែន គឹមសេង នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​លោក​យ៉េង​ វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។