រូបភាពជុំវិញពិភពលោក ០៩ ឧសភា ២០១៩

កងទ័ពរុស្ស៊ីដើរជាក្បួននៅទីលានពណ៌ក្រហមកក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងពេលធ្វើព្យុហយាត្រាប្រារព្ធខួប៧៤ឆ្នាំ នៃទិវាជ័យជម្នះសង្គ្រាមលោកលើកទី២។

ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច គឺគណបក្ស Bharatiya Janata Party ពាក់ម៉ាស់រូបលោកនាយករដ្ឋមន្ត្រី Narendra Modi ហើយកំពុងរង់ចាំក្បួនឃោសនាបោះឆ្នោតនៅទីក្រុង Prayagraj។

កូនសត្វស្វាដែលមានដៃពណ៌ស ដែលបានកើតនៅសួនសត្វ Skopje កំពុងស្ថិតនៅជាមួយមេរបស់វា នៅប្រទេសម៉ាសេដ្វានខាងជើង។

អ្នកពន្លត់អគ្គិភ័យឈ្មោះ Yeom Jung-phil កំពុងអូសឡានបាញ់ទឹកដោយប្រើខ្សែពួរ ក្នុងពិធី«សុវត្ថិភាពទីក្រុងសេអ៊ូល» ក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
មនុស្សកំពុងដើរឆ្លងផ្លូវនៅស្រុក Ginza ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
មន្ត្រីថៃស្លៀកសម្លៀកបំពាក់តាមប្រពៃណី ហើយឲ្យចំណីគោ ក្នុងពិធីច្រត់ព្រះនង្គ័ល ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។
អាជ្ញាធររុស្ស៊ីដឹកកាំជ្រួចសម្រាប់បាញ់ឆ្លងទ្វីប Yars RS-24 ក្នុងពេលប្រារព្ធពិធីរំឭកខួបជ័យជម្នះលើរបបណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ នៅទីលានក្រហម ក្នុងរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។
ទិដ្ឋភាពពីលើអាកាសបង្ហាញទម្រង់ភូមិសាស្ត្រដែលត្រូវបានថយដោយប្រតិបត្តិការ IceBridge របស់ភ្នាក់ងារណាសា នៅជិតក្រុង Kangerlussuaq ប្រទេសហ្គ្រោអង់ឡង់។
នាង Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ដែលពាក់ប្រដាប់តាមដាននៅលើកជើង កំពុងចាកចេញពីផ្ទះគ្រួសាររបស់នាង ដោយមានអង្គរក្សផ្ទាល់ខ្លួន នៅទីក្រុង Vancouver ខេត្ត British Columbia ប្រទេសកាណាដា។
មនុស្សកំពុងឈរមើលយន្តហោះរបស់កងទ័ពអាកាសអ៊ីស្រាអែល ដែលហោះពីលើសមុទ្រមេឌីទែរ៉ានេ ក្នុងពេលបង្ហាញសមត្ថភាពនៅលើអាកាស ដែលជាផ្នែកមួយនៃការអបអរសាទរទិវាឯករាជ្យរបស់អ៊ីស្រាអែល ក្នុងខួបទី៧១ នៃការបង្កើតរដ្ឋអ៊ីស្រាអែល នៅទីក្រុង Tel Aviv។
ស្ត្រីចំណាស់ម្នាក់អង្គុយនៅលើរទេះរុញនៅមុខប្រាសាទ St. Basil ក្រោយពេលមានការប្រារព្ធទិវាជ័យជម្នះ រំឭកខួបទី៧៤ នៃជ័យជម្នះរបស់សម្ព័ន្ធមិត្តទៅលើរបបណាស៊ីអាល្លឺម៉ង់ នៅក្នុងសង្គ្រាមលោកលើកទី២ នៅទីលានក្រហម ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
ក្រុមអ្នកធ្វើការនៅលើការដ្ឋានសំណង់ស្ពាន Panggong នៅលើទន្លេ Han ក្នុងក្រុង Xiangyang ខេត្ត Hubei ប្រទេសចិន។