រូបភាព​ជុំវិញ​ពិភពលោក ០៨ ឧសភា ២០២០

ស្ត្រី​ម្នាក់​ពាក់​ម៉ាស់​ការពារ​ ក្នុង​ពេល​ចែក​អាហារ នៅ​ពេល​ដែល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​​ចាប់​ផ្ដើម​បន្ធូរ​វិធានការ​បិទ​ប្រទេស​ផ្នែក​ខ្លះ នៃ​ការ​បិទ​ប្រទេស​ទាំង​មូល នៅ​ទីក្រុង​ Diepsloot ជិត​ទីក្រុង Johannesburg។

លោក Terry Livesey ពាក់​មាស់​មុខ​រូប​មហាក្សត្រី​អង់គ្លេស Elizabeth II កំពុង​ហាល​ថ្ងៃ​នៅ​ក្នុង​សួន​របស់​គាត់​ នៅ​ក្រុង Portslade ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស។ ផ្ទះ​របស់​គាត់​ព្យួរ​ទៅ​ដោយ​ទង់​ជាតិ​ ដើម្បី​ប្រារព្ធ​ខួប ៧៥ ឆ្នាំ​នៃ​ថ្ងៃ​ជ័យ​ជម្នះ​នៅ​ទ្វីប​​អឺរ៉ុប ដែល​ជា​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២ នៅ​អឺរ៉ុប។

ទិដ្ឋភាព​ពីលើ​អាកាស​បង្ហាញ​ពី​កម្មករ​នៅ​លើ​វាល​ចម្ការ​ទំពាំង​បារាំង នៅ​ក្រុង Grevenbroich ភាគខាង​លិច​នៃ​ប្រទេស​អាល្លឺម៉ង់។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​ស្ត្រី​ទី​មួយ Melania Trump ទប់​ខ្លួន​ទៅ​នឹង​ខ្យល់​បក់​ខ្លាំង ក្នុង​ពេល​ប្រារព្ធ​ខួប​ទី ៧៥ នៃ​ទិវា​ជ័យ​ជម្នះ​នៅ​អឺរ៉ុប ដែល​ធ្វើ​ឡើង​នៅ​វិមាន​រំឭក​ការ​ចង​ចាំ​សង្គ្រាម​លោក​លើក​ទី​២ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

សិស្ស​សាលា​បឋម​សិក្សា​ ដែល​បម្រុង​នឹង​រៀន​តាម​អន​ឡាញ​នៅ​លើ​ទូរស័ព្ទ​របស់​ពួកគេ កំពុង​ដើរ​រក​កន្លែង​មាន​សេវា​អ៊ីនធឺណិត នៅ​ក្នុង​ភូមិ នៅ​តំបន់​កូន​ភ្នំ Temulawak ក្នុង​ទីក្រុង Yogyakarta ប្រទេស​ឥណ្ឌូនេស៊ី។

សាមណេរ​​ពុទ្ធសាសនា​កំពុង​អុជ​គោម​ក្រដាស​នៅ​ថ្ងៃ​វិសាខ​បូជា ដើម្បី​រំឭក​ដល់​ថ្ងៃព្រះ​ពុទ្ធ​សមណគោតម ប្រសូត្រ ត្រាសដឹង និង​ចូល​បរិនិព្វាន នៅ​ឯមជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល Dekanduwala Bhikkhuni ក្នុង​ទីក្រុង Horana ប្រទេស​ស្រីលង្កា។

បុគ្គលិក​ម្នាក់​កំពុង​វាស់​សីតុណ្ហភាពឆ្មា​មួយ​ក្បាល​ នៅ​ថ្ងៃបើក​ហាង​កាហ្វេ​ Caturday Cat Cafe ឡើង​វិញ ដែល​ត្រូវ​បានបិទ​បណ្ដោះ​អាសន្ន ដោយ​សារ​តែ​ការ​បារម្ភ​ពី​ការ​រាល​ដាល​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​បាងកក។

មន្ត្រី​ប៉ូលិស​ម្នាក់​កាន់​កាំភ្លើង​ខ្លី​ក្នុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ពួក​បាតុករដែល​ដុត​កង់ឡាន នៅ​​តំបន់​សំណង់​មិន​ទាន់​រៀបរយ នៅ​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេយ៉ា។ មនុស្ស​នៅ​តំបន់​នេះ​នាំ​គ្នា​បាតុកម្ម​ប្រឆាំង​នឹង​ការ​កម្ទេច​ផ្ទះ​របស់​ពួក​គេពី​សំណាក់​រដ្ឋាភិបាល នៅ​តំបន់​ដែល​មាន​មនុស្ស​ ៧ ពាន់​នាក់​រស់​នៅ។

ស្ត្រី​ម្នាក់​កំពុង​រត់​ហាត់​ប្រាណ​នៅ​ក្បែរ​គ្រឿង​យន្ត​ជើង​៤ ដែល​គេ​ដាក់​ឈ្មោះ​ថា Spot ដែល​មាន​បំពាក់​សារ​សំឡេង​ដាស់​តឿន​មនុស្ស​ឲ្យ​រក្សា​គម្លាត​ពីគ្នា ដើម្បី​ជា​វិធានការ​ទប់​ទល់​នឹង​ការ​​រាល​ដាល​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​សិង្ហបុរី។

ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​កំពុង​អនុវត្ត​វិធានការ​នៅ​ឆ្ងាយ​ពី​គ្នា ដើម្បី​ការ​ពារ​ការ​ចម្លង​ជំងឺ​កូវីដ១៩ នៅ​ពេល​ពួក​គេ​គោរព​ពិធី​សាសនា​ឥស្លាម សម្រាប់​ថ្ងៃ​សុក្រ ក្នុង​រដូវ​កាល​រ៉ាម៉ាដន នៅ​ព្រះវិហារ​ឥស្លាម​មួយ ក្នុង​ស្រុក Chana ខេត្ត Songkla ប្រទេស​ថៃ។

គូស្រករ​មួយ​គូ​សម្លឹង​មើល​មក​ពី​ចម្ងាយ​ក្នុង​វាល​ដាំ​ផ្កា Carlsbad ក្រុង Carlsbad រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ក្នុង​ពេល​ប្រទេស​នេះ​បន្ត​រាល​ដាល​ជំងឺ​កូវីដ១៩។