រូបភាពជុំវិញពិភពលោក ០៨ ឧសភា ២០១៩

ព្រះអម្ចាស់នៃប្រទេសអង់គ្លេស Harry និងព្រះនាងម្ចាស់ Meghan ថតរូបជាមួយកូនប្រុសដែលទើបនឹងកើតឈ្មោះ Archie នៅសាល St George ប្រាសាទ Windsor ទីក្រុង Windsor ប្រទេសអង់គ្លេស។

កងទាហានរបស់ប្រធានាធិបតីបារាំងEmmanuel Macron ធ្វើដំណើរតាមផ្លូវ Champs Elysees ដើម្បីអបអរថ្ងៃជ័យជម្នះនៅក្លោងទ្វា Arc de Triomphe ទីក្រុងប៉ារីស។

មន្រ្តីម្នាក់នាំសិស្សចុះពីរថយន្តក្រុងទៅមជ្ឈមណ្ឌលកម្សាន្តមួយដែលពួកគេបានជួបជុំជាមួយនឹងឪពុកម្តាយវិញបន្ទាប់ពីមានការបាញ់ប្រហារមួយនៅបឋមសិក្សា Denver ទីក្រុង Highlands Ranch រដ្ឋ Colorado កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។

បុរសម្នាក់រៀបចំចានអាហារសម្រាប់ប្រជាជនអំឡុងខែតមអាហារហៅថា Ramadan នៅព្រះវិហារឥស្លាមមួយក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។
កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានត្រៀមខ្លួនអំឡុងការវាយប្រហារប្រឆាំងនឹងអង្គការអន្តរជាតិគាំទ្រដោយសហរដ្ឋអាមេរិកក្នុងទីក្រុង Kabul ប្រទេសអាហ្វហ្គានីស្ថាន។
ជនជាតិអាហ្វ្រិកខាងត្បូងឈរតម្រង់ជួរអំឡុងពេលព្រឹកព្រហាមដើម្បីបោះឆ្នោតសភាជាតិអាណត្តិទី០៦ តាំងពីលទ្ធិប្រជាធិបតេយ្យបានចាប់ផ្តើមក្នុងទីក្រុង Bekkersdal ខាងលិចទីក្រុង Johannesburg។
នាវានេសាទមួយឈ្មោះ«Barca Nostra» (នាវាយើង) ដែលបានលិចកាលពីថ្ងៃទី១៨ មេសា ឆ្នាំ២០១៥ ហើយមានត្រីរាប់រយក្បាលបានជាប់នៅក្នុងនោះ ត្រូវបានគេដំឡើងនៅអតីតកំពង់ផែរបស់ទីក្រុង Venice ប្រទេសអ៊ីតាលី។
សត្វអណ្តើកឈ្មោលមួយក្បាល បំពាក់ឧបករណ៍ផ្កាយរណបដើម្បីតាមដានដំណើររបស់វា ត្រូវបានគេលែងទៅក្នុងមហាសមុទ្រអាត្លង់ទិកនៅឆ្នេរ Sombrero កាលពីថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០១៩។