រូបភាពជុំវិញពិភពលោក ០៨ ឧសភា ២០១៨
យន្តហោះចម្បាំង OV-10 Bronco លាបពណ៌រំឮកសង្គ្រាមលោកលើកទី១ ហោះកាត់អាកាសយានដ្ឋានអន្តរជាតិ Flanders មុននឹងការប្រកួតចុះចតចម្ងាយជិតលើដីខ្សាច់ក្នុងទីក្រុង Wevelgem ប្រទេសប៊ែលហ្ស៊ិក។
ផ្សែងចេញពីស្នាមប្រេះនៅតាមផ្លូវ Moku ក្នុងតំបន់ Leilani Estates Subdivision រដ្ឋហាវ៉ៃ កាលពីថ្ងៃទី០៧ ឧសភា ឆ្នាំ ២០១៨។ អ្នកវិទ្យាសាស្រ្ត HVO ដែលបានឃើញផ្ទាល់រាយការណ៍ថាបានលឺសំឡេងប្រេះនៅក្នុងតំបន់។
កម្មករម្នាក់កំពុងរើសដបផ្លាស្ទិកនៅឃ្លាំងមួយក្នុងទីក្រុង Jalandhar ប្រទេសឥណ្ឌាកាលពីថ្ងៃទី០៧ ឧសភា ឆ្នាំ២០១៨។
ប៉ូលិសម្នាក់និងសិស្សសាលាចូលរួមក្នុងវគ្គហ្វឹកហាត់ប្រឆាំងនឹងភេរវកម្មនៅបឋមសិក្សាមួយក្នុងទីក្រុង Huaibei ខេត្ត Anhui ប្រទេសចិនកាលពីថ្ងៃទី០៧ ឧសភា ឆ្នាំ ២០១៨។
តារាសម្តែង Blake Lively មកដល់សារមន្ទីរ សំលៀកបំពាក់សិល្បៈ(Met Gala) ដើម្បីអបអរការបើកសម្ភោធ «សាកសពរបស់ព្រះវរបិតា: ម៉ូតនិងការស្រមើលស្រមៃកាតូលិក” ក្នុងទីក្រុង Manhattan នៃបុរីញូវយ៉កកាលពីថ្ងៃទី០៧ ឧសភា ឆ្នាំ ២០១៨។
អ្នកស្ម័គ្រចិត្តរៀបចំការបោះឆ្នោតម្នាក់សម្អាតបង្អួចកញ្ចក់នៅក្នុងបន្ទប់បោះឆ្នោតក្នុងទីក្រុង Pekan រដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។
ទូកដឹកភ្ញៀវទេសចរមួយឆ្លងកាត់ទឹកធ្លាក់ Rhine Falls ដែលជាទឹកធ្លាក់ធំជាងគេក្នុងទ្វីបអឺរ៉ុបក្នុងទីក្រុង Neuhausen ក្បែរ Schaffhausen ប្រទេសស្វីស។