រូបភាពជុំវិញពិភពលោក ០៨ ឧសភា ២០១៧
អ្នកគាំទ្ររបស់លោក Moon Jae-in ដែលជាបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងនៃគណបក្សប្រជាធិបតេយ្យ ប្រើទូរស័ព្ទដើម្បីចាំងពន្លឺ ក្នុងយុទ្ធនាការបោះឆ្នោតនៅក្នុងក្រុងសេអ៊ូល។
គិលានុបដ្ឋានយិកាអនុវត្តការញញឹមជាមួយនឹងចង្កឹះនៅក្នុងមាត់ នៅមន្ទីរពេទ្យមួយនៅក្នុងក្រុង Handan ខេត្ត Hebei ប្រទេសចិន។
បាតុករនៅសល់តែដង្ហើមចង្រិត ក្នុងពេលប្រមូលផ្តុំនៅក្បែរវិមានប្រធានាធិបតីដើម្បីតវ៉ា «ការសម្លាប់រង្គាល» នៃសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនរបស់លោកប្រធានាធិបតី Rodrigo Duterte នៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោកប្រធានាធិបតីបារាំង Emmanuel Macron សាទរនូវជ័យជម្នះរបស់លោកនៅលើឆាក នៅក្បែរសារៈមន្ទីរ Louvre ក្នុងក្រុងប៉ារីស កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។
ជនទេសន្តរប្រវេសន៍មកពីតំបន់អាមេរិកកណ្តាល ដែលបានរត់ភៀសខ្លួនពីអំពីហិង្សា និងភាពក្រីក្រ ទៅដល់ជំរំ Juventud 2000 នៅក្នុងក្រុង Tijuana នៅពេលពួកគេរង់ចាំធ្វើដំណើរចូលសហរដ្ឋអាមេរិក និងដាក់ពាក្យស្នើសិទ្ធិជ្រកកោន នៅផែ San Ysidro Port of Entry ក្នុងក្រុង Tijuana ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។
ក្មេងស្រីម្នាក់មើលការតំឡើងផ្ទាំងគំនូរមួយ ដែលមានបុរសម្នាក់កំពុងដាប់រូបផ្កាយទាំង១២របស់សហភាពអឺរ៉ុប នៅលើជញ្ជាំងមួយនៅលើផែ Dover ចក្រភពអង់គ្លេស កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។
ប៉ូលិសកុបកម្មអាហ្វ្រិកខាងត្បូងឈរជើងតាមទីកន្លែង នៅពេលដែលបាតុករប្រឆាំងនឹងការរឹបអូសដី បញ្ហាផ្ទះសម្បែង និងបញ្ហាគ្មានការងារធ្វើ នៅក្នុងស្រុក Eldorado Park និងស្រុក Freedom Park នៅ ក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
គ្រាប់បែកក្នុងសម័យសង្គ្រាមលើកទី២ចំនួន៣គ្រាប់ត្រូវបានគេចងនៅលើរថយន្តមួយនៅក្នុងក្រុង Hannover ភាគខាងជើងនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។
អណ្តើកជាច្រើនប្រភេទហែលទឹកនៅក្នុងអាងមួយ ក្នុងសួនសត្វក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
អ្នកគាំទ្រក្រុម Corinthians អបអរសាទរ ក្នុងពេលប្រកួត Paulista Championship រវាងក្រុម Corinthians និងក្រុម Ponte Preta នៅស្តាត Arena Corinthians ក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។
លោក Slavko Kalezic សម្តែងបទចម្រៀងមួយបទដែលមានចំណងជើងថា Space ក្នុងពេលហាត់សមសម្រាប់ការប្រកួតចម្រៀង Eurovision Song Contest នៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន។