រូបភាព​ជុំវិញ​ពិភពលោក​ ០៨ ឧសភា ២០១៦

Zimbabwe Elections

រូបភាព​ដែល​ផ្តល់​ឲ្យ​ដោយ​មូលនិធិ Tzu Chi បង្ហាញ​ថា​សមាជិក​របស់​មូលនិធិ Tzu Chi ដែល​កាន់​ពុទ្ធ​សាសនា​ប្រារព្ធ​ថ្ងៃ​ប្រសូត្រ​របស់​ព្រះ​ពុទ្ធ​នៅ​ក្នុង​ក្រុង Hualien កោះ​តៃវ៉ាន់។

ផ្សែង និង​អណ្តាត​ភ្លើង​ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ពី​ក្រោយ​រថយន្ត​មួយ​នៅ​លើ​មហាវិថី​មួយ​នៅ​ក្បែរ​ក្រុង Fort McMurray ខេត្ត Alberta ប្រទេស​កាណាដា កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។

ភ្លើង​ឆេះ​ព្រៃ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ពី​ក្រោម​បាតុភូត Northern Lights នៅ​ក្បែរ​ក្រុង Fort McMurray ខេត្ត Alberta ប្រទេស​កាណាដា កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។

Zimbabwe's President Emmerson Mnangagwa is congratulated by the Chief Justice, Luke Malaba, after taking the oath of office during his presidential inauguration ceremony in Harare, Aug. 26, 2018.

អ្នក​ប្រកួត​ប្រជែង​ម្នាក់​ដើរ​លើ​ខ្សែ​មួយ​ក្នុង​ពេល​សម្តែង​នៅ​ក្នុង​ក្រុង Taizhou ខេត្ត Zhejiang ប្រទេស​ចិន​ កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។

អ្នក​សម្តែង​ពាក់​ស្រោម​មុខ​កាត់​ឈើ​ឆ្កាង​របស់​ពួកគេ នៅ​ពេល​ពួកគេ​ទៅ​ដល់​ព្រះ​វិហារ Roncesvalles នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អេស្ប៉ាញ។​

ស្រ្តី​ម្នាក់​អង្គុយ​ជាមួយ​កូន​របស់​គាត់​បន្ទាប់​ពី​ជន​ទេសន្តរប្រវេសន៍ និង​ជន​ភៀស​ខ្លួន​ព្យាយាម​បើក​របង​ព្រំដែន​ នៅ​ជំរំ​បណ្តោះ​អាសន្ន​នៅ​ព្រំដែន​ប្រទេស​ក្រិក​និង​ម៉ាសេដ្ឋាន នៅ​ក្បែរ​ភូមិ Idomeni ប្រទេស​ក្រិក កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។

ទិដ្ឋភាព​ពី​លើ​អាកាស​បង្ហាញ​ពី​អគារ​ជាច្រើន​នៅ​ស្ថានីយ​ថាមពល​អគ្គិសនី​ដែល​កំពុង​តែ​សាងសង់​ មាន​ការ​បាក់​ដី​នៅ​ក្នុង​ក្រុង Sanming ខេត្ត Fujian ប្រទេស​ចិន។

អ័ព្ទ​គ្រប​ដណ្តប់​លើ​វាល​ស្មៅ​នៅ​ក្បែរ Nesutychi នៅ​ពេល​ព្រះ​អាទិត្យ​រះ​ នៅ​ក្នុង​ប្រទេស​បេឡារុស។

ទូក​តូចៗ​ជាច្រើន​បង្កើត​បាន​ទៅ​ជា​រនាំង​ដើម្បី​រារាំង​កប៉ាល់​ចូល​ទៅ​កំពង់ផែ​ផ្កា​ថ្ម​ដ៏​ធំ​បំផុត​របស់​អូស្រា្តលី​នៅ​ក្នុង​តំបន់ Newcastle ភាគ​ខាង​ជើង​នៃ​ក្រុង​ស៊ីដនី។

ការ​បាញ់​កាជ្រួច​បាន​ផ្តើម​ក្នុង​ពេល​ព្រឹត្តិការណ៍ Rhein in Flammen ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្រុង Bonn ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។

អ្នក​ថ្មើរ​ជើង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ Champs Elysees ដែល​នេះ​ជា​ផ្នែក​នៃ​កម្មវិធី​ថ្មី​មួយ​ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ចរាចរណ៍​ពី​ផ្លូវ​ប៉ារីស​ មួយ​ខែ​ម្តង។ គំនិត​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​លោក​អភិបាល​ក្រុង​ប៉ារីស Anne Hidalgo និង​មាន​បំណង​កាត់​បន្ថយ​ការ​បំពុល​នៅ​ក្នុង​ក្រុង​នេះ។​